សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន!! ចៅប្រុសញៀនថ្នាំម្នាក់ដុតផ្ទះលោកយាយបណ្ដាលឲ្យឆេះស្លាប់នៅក្នុងផ្ទះយ៉ាងអាណោចអាធ័ម

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ចៅប្រុសដែលញៀនថ្នាំហួសកម្រិតបានក្លាយទៅជាជនវិកលចរិតនិងបានដុតផ្ទះយាយខ្លួនឯងបណ្ដាលឲ្យគាត់ស្លាប់ក្នុងភ្នក់ភ្លេីង​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ត្រង់ចំណុចផ្លូវលំ​ ក្នុងភូមិដំណាក់ធំ២ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ ជនបង្កហេតុមានឈ្មោះ សេន សាម៉ាន់ថៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សវិកលចរិតដោយសារញៀនថ្នាំខ្លាំងពេកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
​ លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា​ ម្ចាស់ផ្ទះមានឈ្មោះ គីម យ៉ាន ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរនៅផ្ទះ បានស្លាប់នៅក្នុងភ្លើង។ ផ្ទះមានទំហំទទឹង៦ម៉ែត្រនិងបណ្ដោយ៨ម៉ែត្រជើងខាងក្រោមធ្វើអំពីថ្ម បាំងជញ្ជាំងដែកដំបូលប្រក់ស័ង្កសីត្រូវបានភ្លើងឆេះទាំងស្រុងរួមទាំងសម្ភារនៅក្នុងផ្ទះនិងលោកយាយម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។
​ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតខាងបានឱ្យដឹងថា​ ជនបង្កជាចៅប្រុសលោកយាយរងគ្រោះធ្លាប់បានដុតផ្ទះខាងលេីនេះជាច្រេីនដងមកហើយតែមិនបានសម្រេច​ រហូតមកដល់ថ្ងៃកេីតហេតុ​ ជននេះក៏ដុតឆេះខ្ទេចតែម្ដង​ ។
​ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលេីនេះ​ គឺមានរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន៥គ្រឿង​ ហើយបានប្រើប្រាស់ទឹកអស់ចំនួន៣ឡានក៏បាញ់ឲ្យរលត់ទៅវិញនៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print