ភ្នំពេញ ៖ បន្ទាប់ពី សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បានបញ្ជូនជនជាតិចិន៣នក់ ដែលសម្លាប់នារីជនជាតិចិនម្នាក់នៅខុនដូ មួយកន្លែងទៅកាន់តុលាការ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបើកការស៊ើបសួរ នឹងសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជាជនជាតិចិន៣ នាក់ ពាក់ពន្ធពីបទ.មនុស្សឃាតគិតទុកជាមុន។
ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រការជនសង្ស័យទាំង៣ នាក់នោះហើយ សំណុំរឿងត្រូវបានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ ។ ជនសង្ស័យ១.ឈ្មោះ HAN LANG ២.ឈ្មោះ DUAN RUYI (២ នាក់នេះចោទប្រកាន់ពីបទ.មនុស្ស ឃាតគិតទុកជាមុន កាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់) នឹង ៣.ឈ្មោះ CHONG YAN XI ពាក់ពន្ធពីបទ.សមគំនិតក្នុងអំពើមនុស្សឃាតគិតទុកជាមុន.ប្រព្រឹត្តនៅក្នុងខុនដូមួយកន្លែងក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៣ ខែមករា ២០២១ មានករណីឃាតកម្មមួយ ទៅលើជនជាតិចិនប្រុសស្រី២នាក់ ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ខុនដូរយីហោ LH RESIDENCE បន្ទប់លេខ A1003 ជាន់ទី១០ ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ៩ ស្ថិតនៅភូមិ៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ CAO RUIXIN ជនជាតិចិន ភេទស្រី អាយុ២៣ឆ្នាំ ជាមិត្តស្រីរបស់ជនរងគ្រោះ នឹងម្នាក់ឈ្មោះ XIO BO ជនជាតិចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូខាងលើនេះ ។
សូមបញ្ជាក់ថា កាលពីរំលងអាធ្រាត្យឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះជាជន ជាតិចិន២ នាក់ ដូចមានឈ្មោះខាងលើនេះ បានចេញហាងផឹក ស៊ីមួយកន្លែងស្ថិតម្តុំផ្សារអូឡាំពិក រួចក៏បានត្រឡប់ទៅកន្លែងស្នាក់នៅវិញ ដោយមានអ្នកបើករថយន្តជូនដំណើរផងដែរ ។ លុះពេលទៅដល់ខុនដូរជនរងគ្រោះទាំង២នាក់ បានដើរចូលក្នុងជណ្តើរយន្ត ដើម្បីឡើងទៅបន្ទប់របស់ខ្លួនជាន់ទី៩ ស្រាប់តែពេលនោះមានជនសង្ស័យជាជនជាតិចិន២ នាក់ បានចូលទៅក្នុងជណ្តើរយន្តនោះដែរ រួចបានចាប់គ្រៀកជនរងគ្រោះជាបុរសភ្ជង់ដោយអាវុធ ចំណែកម្នាក់ទៀតបានចាប់ជនរងគ្រោះជានារីភ្ជង់ដោយកូនកំបិត រុញចូលក្នុងបន្ទប់មួយនៅជាន់ទី៩ នោះ បន្ទាប់មកជនសង្ស័យក៏បានសម្លាប់ជនរងគ្រោះ ទាំង២ នាក់ ហើយក៏នាំគ្នាគេចខ្លួនតែម្តងទៅ ។
រហូតដល់រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំដដែល អ្នកបើកបររថយន្តទាក់ទងជនរងគ្រោះមិនបាន ក៏ទៅសួរដល់អ្នកមើលការខុសត្រូវខុនដូរ ពេលនោះទើបមានការភ្ញាក់ផ្អើល ដឹងថា ជនរងគ្រោះត្រូវឃាតករសម្លាប់នៅក្នុងបន្ទប់ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលនូវអំពើឃាតកម្មនោះ អ្នកគ្រប់គ្រងខុនដូរ បានជូនដំណឹងទៅសមត្តកិច្ចមូលដ្ឋាន ទើបសមត្តកិច្ចបង្កើតគណកម្មការចុះទៅពិនិត្យកន្លែងកើតហេតុ នឹងបានឆែកមើលកាមេរ៉ាសុវត្តិភាព បានឃើញជនរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកម្មាក់ដោយមានស្នាមរិតក នឹងម្នាក់ទៀតស្លាប់នៅលើគ្រែដោយមានខ្នោយញ៉ក់មាត់ នឹងស្កុតរុំច្រចុះផងដែរ ។ កាមេរ៉ាសុវត្តិភាពបានបង្ហាញគ្រប់គ្រាន់អំពីសកម្មភាព នឹងភិនភាគរបស់ជនសង្ស័យ ដែលអាចធ្វើឲ្យសមត្តកិច្ចកំណត់បានមុខសញ្ញាទាំងអស់ ។
ក្រោយកើតមានអំពើឃាតកម្មនោះ សមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បានធ្វើការ ស៊ើបអង្កេត នឹងស្រាវជ្រាវ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៣ នាក់ នឹងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នោះ៕
ដោយ៖ រ៉ារ៉ា