ខេត្តព្រៃវែង, លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំបាទ បានចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣ ដូសជំរុញ នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។
នៅរដ្ឋបាលខេត្តលោកបន្តថា, ខ្ញុំបាទ សូមអរគុណរាជរដ្ឋាភិបាល ជាពិសេស សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានខិតខំព្យាយាមស្វែងរកវ៉ាក់សាំងតាមយន្តការមនុស្សធម៌ និងការបញ្ជារទិញបន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលនេះ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សិលា