ក្នុងសប្តាហ៍នេះ អាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិ​​​​សាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្កាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​​​​​ប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២២-២៦ ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនិងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ។ បន្តមកសម្ពាធទាបដែលស្ថិតនៅចុងប្រព័ន្ធ ( ITCZ ) ស្ថិតនៅខាងកើតហ្វីលីពីនអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង ។ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅត្រង់ចន្លោះគីញើន ( Qui Nhon ) និងដាណាង ( Da Nang ) ។​

​​ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
​​- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥​ °C
​​- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤​ °C
​​- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រេីន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិ​​​​សាស្ត្រមួយចំនួន ៖ រាជធានីភ្នំពេញ ខេត្តកណ្កាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​​​​​ប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
​​-​សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
​​- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
​​- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅបណ្កាខេត្ត
​​​​ជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម ព្រះវិហារ និងឧត្តរមានជ័យ។

៣-តំបន់មាត់សមុទ្រ ៖
​​-​សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
​​- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
​ – អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិ​​​​​សាស្ត្រមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម។
​យោងស្ថានភាពធាតុអាកាសដូចបានជម្រាបជួនខាងលើ សូមសាធារណជនជ្រាបជាព័តីមាន និងសូមបង្កើនការយកចិត្កទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print