លោក ប៉ិល កុសល សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពតដឹកនាំកិច្ចប្រជុំ គណៈកម្មការឃោសនា និងសោតទស្សន៍ ដើម្បី ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៨គប.កព ២១

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ទោស័ក ព.ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១លោក ប៉ិល កុសល សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពតដឹកនាំកិច្ចប្រជុំ គណៈកម្មការឃោសនា និងសោតទស្សន៍ដើម្បី ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៨គប.កព ២១ នឹងបែងចែកតួនាទីភារកិច្ចក្នុងគណៈកម្មការឃោសនា និងសោតទស្សន៍។

លោក ឃឹម សាមី ប្រធានគណៈឃោសនា អប់រំនៃគណៈកម្មការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាច ដែលបានចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនោះបានអោយដឹងថាកិច្ចប្រប្រជុំនោអក្រោមអធិបតីភាពលោក ប៉ិល កុសល សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពត និងជាប្រធានគណៈកម្មការឃោសនា និងសោតទស្សន៍ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា គណៈកម្មការ សរុប ៣២នាក់។

ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ក្នុងការបែងចែក តួនាទីភារកិច្ច ការទទួលខុសត្រូវ ក្នុងគណៈកម្មការឃោសនា និងសោតទស្សន៍ ដោយបែងចែកជាអនុគណៈកម្មការ ចំនួន៤ ដើម្បីទទួលខុសត្រូវក្នុងការងារនៃគណៈកម្មការនេះ ធ្វើយ៉ាងណាដើម្បីឱ្យដំណើរការនៃការឃោសនាបោះឆ្នោតនាពេលខាងមុខទទួលបានជោគជ័យ សម្រាប់គណបក្សប្រជាជនកម្ពុជា៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print