អគ្គនាយករង នៃអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អញ្ជើញបើកប្រាក់គោលនយោបាយជូនយោធិនពិការ និងគ្រួសារយោធិនពលី យោធភូមិភាគទី៥

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ,ពលី ,មរណៈ ,បង្កស្លាប់ ,បាត់ខ្លួន ,ពិការ និងសោធននិវត្តន៍ នាព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥​ បានដឹកនាំក្រុមការងារ បើកប្រាក់ គោលនយោបាយ ជូនយោធិនពិការ និងគ្រួសារយោធិនពលី យោធភូមិភាគទី៥ ដែលត្រូវបានផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ដែលមានការចូលរួមទទួលស្វាគមន៍ដោយ លោកឧត្តមសេនីយ៍ទោ សារី សាបឺត មេបញ្ជាការរងយោធភូមិភាគទី៥។

ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានពន្យល់អំពីច្បាប់ និងគោលរបប នីតិវិធីក្នុងការបើកប្រាក់ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាម អនុក្រឹត្យលេខ០៨ និងសារាចរណែនាំ អន្តរក្រសួង លេខ០០១ ស្ដីពីរបបគោលនយោបាយ ចំពោះយោធិនពលី មរណៈ និងយោធិនពិការ។

លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏​បានលើកអំពីវីរៈភាពរបស់យោធិនយើង ដែលកន្លងមក បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិមាតុភូមិ ខ្លះត្រូវបានពលី និងខ្លះទៀតត្រូវធ្លាក់ខ្លួនពិការ ហើយត្រូវទទួលបានការបើកប្រាក់គោលនយោបាយនាពេលនេះ ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ហើយបងប្អូនត្រូវផ្ទេរជីវភាពបើកបន្តនៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតអស់មួយជីវិត។​ លោកអគ្គនាយករង​ សង្ឃឹមថា បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកចម្រើន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ ដើម្បីបន្តវេនរួមគ្នាកសាងអភិវឌ្ឍប្រទេស។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ឯក​ សំ​ ចាន់ធួន បានសំណូមពរដល់យោធិនពិការ និងគ្រួសារយោធិនពលីទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នូវវិធានការ ៣ការពារ និង ៣កុំ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print