សង្ស័យលាក់អាវុធក្នុងបទល្មើសព្រហ្មទណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាកម្លាំងសមត្ថកិច្ចមួយក្រុមបានឡោមព័ទ្ធរថយន្តមួយគ្រឿងរួចហៅម្ចាស់ឲ្យបើកទ្វារតែមិនស្តាប់ក៏វាយបំបែកកញ្ចក់តែម្តង។
កម្លាំង​ខាងលើនេះត្រូវបានគេដឹងថាជាសមត្ថកិច្ចនៃការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញដែល បាន​ចុះ​ឡោម​ព័ទ្ធ និង​វាយ​កំទេច​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស GS 300 មួយ​គ្រឿង ដោយ​សង្ស័យ​ថា មាន​លាក់​ទុក​អាវុធ​របស់​ក្រុម​ជនជាតិ​ចិន​មួយ​ក្ក្រុជា​បក្សពួក​ជន​ចាប់ជំរិត ។
ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​បរិវេណ​អគារ​កោះ​ពេជ្រ ជិត​នឹង​សាលា​ខណ្ឌចំការមន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថានៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​យក​រថយន្ត​មួយ​គ្រឿង ខាងម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH 9058 ។

នៅកន្លែងកើតហេតុបើ​តាម​សមត្ថកិច្ច​បាន​លួចបង្ហើប​ឲ្យ​ក្រុមការងារ​សារព័ត៌មាន ដឹង​ថា មុន​នឹង​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ​ក្នុង​រថយន្ត​ឡិច​ស៊ី​ស GS300 ខាងលើ​នេះ គឺ​ពួក​គាត់​ជា​កម្លាំង​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ទទួល​ដំណឹង​ប្តឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​កាមេរ៉ា​សុវត្ថិភាព​មក​ជាមួយ​ថា មាន​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​មួយ​ក្រុម បាន​បើករថយន្ត​ទៅ​គោះ​ទ្វារផ្ទះ របស់​ប្រជាពលរដ្ឋ ដែល​ជា​អ្នកមាន​ស្តុកស្ដម្ភ​ចំនួន​២​ទៅ​៣​ផ្ទះ នៅ​ខណ្ឌ​ជ្រោយចង្វារ ហើយ​ពួក​ក្រុមទាំងនោះ​គឺ​មាន​អាវុធ​ជាប់​ខ្លួន​ទៀត​ផង ដោយមានការសង្ស័យ​ជា​ក្រុម​បក្សពួក​ចាប់ជំរិត ទើបសមត្ថកិច្ចស្រាវជ្រាវនិងកំណត់នៅមុខសញ្ញា។
ខណៈនោះកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ក៏​បាន​តាម​ប្រមាញ់​ធ្វើការ​ស្រាវជ្រាវ​តាម​ស្លាក​លេខ​រថយន្ដ​ដូច​បាន​បង្ហាញ​តាម​កាមេរ៉ា​សុវត្ថិភាព រហូត​ប្រទះ​ឃើញ​ក្រុម​ទាំងនោះ បាន​បើករថយន្ត​យក​មក​ចត​ទុក​នៅ​បរិវេណ​កោះ​ពេជ្រ ទើប​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន បាន​ធ្វើការ​វាយ​កំទេច​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស GS300 ដើម្បី​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ តែ​ជា​លទ្ធផល​អត់​មាន​រក​ឃើញ​វត្ថុ​តាំង​អ្វី​នោះ​ទេ ហើយ​ក្រុម​ជនសង្ស័យ​ទាំងនោះ ក៏​រត់គេច​ខ្លួន​បាត់​អស់​ដែរ ។

យោងតាមប្រភពព័ត៌មានខាងលើក្រោយ​ពេល​កើតហេតុ នៅ​មិន​ទាន់​មាន​តំរុយ​អ្វី​ផ្សេង​ពី​ក្រុម​ជនសង្ស័យ​នោះ​ទេ សមត្ថកិច្ច​ក៏​បាន​យក​រថយន្ដ​ឡិច​ស៊ី​ស GS 300 នេះ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​។
គេសង្ឃឹមថាករណីខាងលើនេះសមត្ថកិច្ចនិងស្រាវជ្រាវវែកមុខរកជនសង្ស័យយកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់ច្បាស់ជាមិនខាន៕

...

ដោយ៖  អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print