លោក​ អ៊ុន ចាន់ដា​ បញ្ហា​ឲ្យ​មន្ត្រី​ជំនាញ​ ពាក់ព័ន្ធនានា​ ចុះ​អន្តរាគមន៍​កំណាត់ផ្លូវជាតិលេខ៧​ ដែលបានលិច​ទឹក

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោក​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ​បាលខេត្តកំពង់ចាម​បានចុះពិនិត្យ​និងដាក់​បទ​បញ្ជាដល់មន្ត្រីក្រោមការគ្រប់គ្រង​ របស់លោកអោយរៀបចំសម្រួលសណ្ដាប់ធ្នាប់បញ្ចៀសគ្រោះថ្នាក់និងហានិភ័យផ្សេងៗដែលអាចកើតមានឡើង នៅលើកំណាត់ផ្លូវជាតិលេខ៧​ ដែលបានលិច​ទឹក(ទឹក​ភ្លៀង) ប្រវែង១០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ។

បទ​បញ្ជា​របស់លោក​អ៊ុន ចាន់ដា ធ្វេីឡេីងនៅព្រឹកថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២១នេះ តម្រូវឲ្យ​មន្ទីរសាធារណការ និង ដឹកជញ្ជូន មន្ត្រីជំនាញ​ មន្ទីរ អង្គភាព និង អាជ្ញាធរ​រដ្ឋបាលស្រុកព្រៃឈរ កងកំលាំងប្រដាប់​អាវុធទាំងបី ចុះអន្តរាគមន៍ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ​ ។

លោក​ អ៊ុន ចាន់ដា​ បានបញ្ជាក់​ប្រាប់ថា​ កំណាត់ផ្លូវនេះ​ ក្រោយ​​ពីទទួល​រងនូវទឹកភ្លៀងធ្លាក់រយៈពេលមួយទៅពីរថ្ងៃជាបន្តបន្ទាប់មក ធ្វើឲ្យលូមួយចំនួនស្ទះ បណ្ដាលឱ្យលិចផ្លូវ ក៏ដូចជាប្រព័ន្ធលូមួយចំនួន ហូរមិនទាន់​ ។

លោកបន្តថា​ ដោយពិនិត្យឃើញស្ថានភាពជាក់ស្ដែង លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានចុះអន្តរាគមន៍យកអេស្កាម​វ៉ាទ័រ បើកកាយមុខទឹកដើម្បីរំដោះទឹក​ភ្លៀង ស្ដារប្រព័ន្ធលូ ស្ដារប្រឡាយទឹក ត្រួសត្រាយព្រៃដែលបាំងមុខទឹក ដើម្បីសំរួលចរន្តទឹកឲ្យហូរបានកាន់តែលឿន លោកអភិបាលខេត្ត ក៏បានឲ្យ មន្ទីរសាធារណការ និងដឹកជញ្ជូន និង រដ្ឋ​បាលស្រុកព្រៃឈរ និងក្រុមអ្នកជំនាញ បន្តអន្តរាគមន៍ ដើម្បីឱ្យទឹកឆាប់ស្រក ដើម្បីបង្កភាពងាយ​ស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជា ផ្តល់ភាពងាយស្រួល​ដល់អ្នកធ្វើដំណើរតាមដងផ្លូវ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print