អតីតខ្សែបម្រើប្រេស៊ីល Paulinho ចាកចេញពីក្លិប Al Ahli

ចែករំលែក៖

ក្លិបបានប្រកាសថា ក្រុម Al Ahli របស់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីតបានចែកផ្លូវគ្នាជាមួយអតីតខ្សែបម្រើប្រេស៊ីល Paulinho ដោយការយល់ព្រមពីគ្នាដោយសារស្ថានការណ៍អាសន្ន។

Paulinho បានចូលរួមជាមួយក្រុម Al Ahli ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនពេលផ្ទេរលើកិច្ចសន្យារយៈពេល៣ឆ្នាំនៅក្នុងខែកក្កដា បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្លិប Guangzhou Chinese FC របស់ចិនត្រូវបានលុបចោលដោយមានការយល់ព្រមពីគ្នាទៅវិញទៅមក។

គាត់បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៤លើកសម្រាប់ Al Ahli នៅអារ៉ាប៊ីសាអ៊ូឌីតលីករដូវកាលនេះ។

Paulinho បានលេងឲ្យក្រុម Guangzhou Chinese FC ឈ្នះពានរង្វាន់ Asian Champions League នៅឆ្នាំ២០១៥ បន្ទាប់ពីបានចូលរួមជាមួយក្លិប Tottenham Hotspur  មកពី Premier League ហើយជាលើកដំបូងបានចំណាយពេល២រដូវកាលនៅប្រទេសចិនដោយឈ្នះពានរង្វាន់លីកកំពូលចិន Super League ជាប់ៗគ្នា។

កីឡាករ Paulinho បានផ្លាស់ទៅក្រុម Barcelona នៅរដូវក្តៅ ឆ្នាំ២០១៧ មុននឹងត្រលប់មកក្រុម Guangzhou Chinese FC វិញនៅឆ្នាំបន្ទាប់ និងឈ្នះពានរង្វាន់លីកកំពូលចិនជាលើកទី៣ ក្នុងឆ្នាំ២០១៩ ៕ (រូបភាព ៖ Reuters) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print