ក្រុមតាលីបង់អនុញ្ញាតឲ្យក្មេងស្រីវិលត្រឡប់ចូលសិក្សាវិញ(វីដេអូ)

ចែករំលែក៖

តាលីបង់បានប្រកាសថា ក្មេងស្រី អាហ្វហ្គានីស្ថាននឹងចូលរៀនវិញក្នុងពេលឆាប់ៗខាងមុខ ដែលអាចធ្វើទៅបានក្រោយពេលក្រសួងអបរំឲ្យគ្រូបង្រៀន និងនិសិ្សតប្រុសវិលត្រឡប់ចូលបង្រៀននិងសិក្សាវិញកាលពីចុងសប្តាហ៍កន្លងមក។
សារព័ត៌មាន AFP បានផ្សាយថា ក្រុមតាលីបង់នៅថ្ងៃទី២១ខែកញ្ញា បានប្រកាសថា ក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងវិលត្រឡប់ចូលសិក្សាវិញ ក្រោយរដ្ឋាភិបាលប្រកាសតែងតាំងតំណែងក្នុងជួរគណៈរដ្ឋមន្ត្រីថ្មី គឺជាបុរសទាំងអស់ មិនមានស្ត្រីចូលរួមដូចការប្រកាសនោះឡើយ ។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានលើកឡើងថា «យើងកំពុងតែរៀបចំឲ្យបានរួចរាល់ក្នុងពេលឆាប់បំផុតដែលអាចធ្វើទៅបាន»។
លោក Mujahid មិនបានលើកឡើងពាក់ព័ន្ធនឹងក្រសួងកិច្ចការនារីនោះឡើយ ដែលត្រូវក្រុមតាលីបង់បិទកាលពីសប្តាហ៍កន្លងមក ហើយជំនួសវិញដោយក្រសួងផ្សេងទៀត ។ កាលពីដើមខែកញ្ញាកន្លងមក ក្រុមតាលីបង់បានប្រកាសសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីដំណើរការដឹកនាំប្រទេសអាហ្វហ្គានីស្ថានក្រោយអាមេរិកដកទាហានចេញ ៕ដោយ៖ធីរីណា

រូបថត៖THE NEW YORK TIMES.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print