រថយន្តព្រូសបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តឡិចស៊ីសនៅភ្លើងស្តុបទូតចិនបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖  រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តឡិចសុីសនៅត្រង់ចំណុចភ្លើងស្តុបបែកជាបួនបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ នៅត្រង់ចំណុចស្ថានទូតចិន តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិឹងផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-5932ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតដោយបំពានភ្លើងស្តុប ហើយបានជ្រុលទៅបុករថយន្តឡិចសុីសGS-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-2181ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ក្នុងទិសដៅពីជើងទៅត្បូងចំផ្នែកខាងមុខចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា។ក្រោយមកខាងរថយន្តព្រូសព្រមព្រៀងយករថយន្តឡិចស៊ីសទៅជួសជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print