ភ្នំពេញ៖ សមត្ថកិច្ចនគរបាលបង្រ្កាបចាប់ញឹកញាប់ទាំងអ្នកលេង នឹងមេកន្ទុយលេខ នៅសង្កាត់ទឹកថ្លាម្តុំក្រោយមណ្ឌលសុខភាព ស្ទើរមិនលោះពេល ប៉ុន្តែល្បែងកន្ទុយលេខនៅតែបើកដំណើរការបានដដែល រហូតដល់ប្រជាពលរដ្ឋឆ្ងល់ថាៈ ចាប់កាន់តែខ្លាំង បើកល្បែងកាន់តែទ្រង់ទ្រាយធំឡើងទៅវិញ?
រាល់ថ្ងៃនេះទីតាំងលក់ទូរស័ព្ទដៃនឹងផ្ទេរលុយWingយីហោ តាំង លីហ៊ូវនៅក្រោយមណ្ឌលសុខភាពសង្កាត់ទឹកថ្លា ឋិតក្នុងក្រុមទី៧ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានចម្ងាយមិនលើសពី១០ម៉ែត្រពីស្នាក់ការភូមិចុងថ្នល់ខាងលិច គឺបើកកត់កន្ទុយលេខពេញទំហឹងយូរមកហើយ បន្ទាប់ពីសមត្ថកិច្ចនឹងអាជ្ញាធរមើលមិនឃើញឬមិនខ្ចីមើល។
លោក សុខ សុផល នាយប៉ុស្តិនគរបាលសង្កាត់ទឹកថ្លាបានប្រាប់”នគរដ្រេហ្គន”អោយដឹងថាៈ លោកធ្លាប់ដឹងដែរនឹងធ្លាប់បង្រ្កាបម្តងរួចហើយ ពេលនេះលោកក៏បានអោយកម្លាំងសើុបតាមដានដើម្បីសូមគោលការណ៍ពីតំណាងអយ្យការបង្ក្រាប។ ដោយឡែកលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ប្រាប់”នគរដ្រេហ្គន”នាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះថាៈ លោកទទួលបានដំណឹងនេះដែរនឹងអោយកម្លាំងកំពុងធ្វើការរឿងនេះ ត្រូវតែបង្ក្រាបបើមានភស្តុតាង។
អ្នកញៀនល្បែងចាក់កន្ទុយលេខបានបង្ហើបថាៈ ទីតាំងខាងលើនេះបើកកត់ផង ធ្វើមេសុីសងខ្លួនឯងផង នឹងមានកូនកញ្ចែ្រងកត់ឡើងយកអោយជាច្រើននាក់។ បើសមត្ថកិច្ចចុះបង្រ្កាបវិញគឺបង្ក្រាបតែក្រុមកូនកញ្ចែ្រងតែប៉ុណ្ណោះ៕
ដោយ៖ សុខ ខេមរា