ការជំរុញ និងលើកទឹកចិត្តបុគ្គលិកអប់រំ និងសិក្សានុសិស្ស ចូលរួមទស្សនាសន្និសីទសារព័ត៌មានស្ដីពីកម្មវីធីស្វ័យសិក្សា MoEYS E-Learning

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត
កម្មវត្ថុ៖ ការជំរុញ និងលើកទឹកចិត្តបុគ្គលិកអប់រំ និងសិស្សានុសិស្ស ចូលរួមទស្សនាសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning។

យោង៖ សេចក្តីជូនដំណឹងចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា និងសហភាព សហព័ន្ធយុវជនកម្ពុជា ស្តីពីការរៀបចំសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីស្វ័យសិក្សា MoEYS E Learning ៥ ខែបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី ប្រធាន ជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ ខែ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈ នាថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទី ក្រោមអធិបតីភាព របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ សន្និសីទសារព័ត៌មាននេះនឹងមានការផ្សាយ ផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធាន ជ្រាប និងអនុវត្ត តាមការគួរ។
សូម លោក លោកស្រី ប្រធាន ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print