សេនានុព័ន្ធយោធាអូស្រ្តាលី​ ផ្ដល់អំណោយ និងសម្ភារបរិក្ខារពេទ្យ ដល់ទីបញ្ជាការយោធភូមិភាគទី៥

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ​ អញ្ជើញទទួលអំណោយពីវរនាវីឯក ប៊ីណាត យ៉ក សេនានុព័ន្ធយោធាអូស្រ្តាលី សម្រាប់បំរើការងារកូវីដ-១៩។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​យោធភូមិភាគទី៥។

ប្រភពដដែលបន្តថា​ សម្ភារបរិក្ខាររួមមាន៖ អាល់កុល ចំនួន ១៥០លីត្រ ដបបាញ់អាល់កុល ចំនួន ៥០ដប កុំព្យូទ័រលើតុ ចំនួន ៤គ្រឿង កុំព្យូទ័រយួរដៃ ចំនួន ៣គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ៣គ្រឿង ហាតឌឺស+ផ្លាស់ ចំនួន ៥គ្រឿង ក្រដាសរ៉ាម ចំនួន ១កេស និង Intermet secunty ចំនួន ២set។

ជាមួយគ្នានេះ​ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វរនាវីឯក ប៊ីណាត យ៉ក សូមមានសុខភាពល្អ ជោគជ័យការងារ និងជួបប្រទះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print