ក្រសួង​បរិស្ថាន​៖​ បង្គួយហោះ ឬ បង្គួយស្លាប​ (Gliding/Flying Lizard)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ បង្គួយហោះ ឬបង្គួយស្លាបជាឧរង្គសត្វ ដែលមានស្បែកពិសេសនៅឆ្នឹងជំនីអាចត្រដាង ឬត្រដាង ដើម្បីទប់សម្រាលខ្លួន នៅពេលវាហក់ពីទីតាំង (ដើមឈើ) មួយទៅទីតាំង មួយ ទៀត។ ជាទូទៅ បង្គួយហោះញី ឬឈ្មោលអាច បែង ចែក បាន នៅពេលពេញវ័យ តាមរយៈកាអង្កេតបួរក (ឈ្មោលមាន បួរ ក វែង ជាងញី) ពណ៌ខ្លួន (ឈ្មោលមានពណ៌ច្បាស់ជាងញី) និងប្រវែងខ្លួន (ភាគច្រើនឈ្មោលមាន ប្រ វែងខ្លួន វែងជាងញី)។

បង្គួយហោះស៊ីសត្វល្អិត ជា អាហារ ជាពិសេសស្រមោច ខ្មៅ ចង្រិត និងកណ្តៀរជាអាហារ។ល។ នេះបេី​យោងតាមរបាយការណ៍ជាតិស្តីពីស្ថានភាពជីវៈចម្រុះនៅកម្ពុជា ឆ្នាំ២០១៦ ឧរង្គសត្វនៅកម្ពុជាមាន ១៧៣ប្រភេទ ហើយបច្ចុប្បន្នចំនួននេះបានកើនឡើងដល់ ១៨០ប្រភេទ។ ក្នុងចំណោមឧរង្គសត្វទាំង ១៨០ប្រភេទនេះ ក៏មានបង្គួយហោះចំនួន៣ប្រភេទផងដែរគឺ (១)Draco indochinensis Smith, 1928, (២)Draco maculatus Grey, 1845 និង (៣)Draco taeniopterus Günther, 1861។

*១. Draco indochinensis Smith, 1928 គឺជាប្រភេទបង្គួយហោះដែល ល មាន ទីជម្រក ជាព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បង្គួយនេះមានខ្នងពណ៌ត្នោតប្រផេះ និងមានស្នាមអុជៗ ស្បែកគល់កមានពណ៌ខ្មៅ ហើយវាអាចហក់ទំលាក់ខ្លួនពីទីតាំង ខ្ពស់ទៅទីតាំង ទា បៗ ដូចប្រភេទតុកកែហោះដែរ។ បង្គួយនេះមានវត្តមានតែនៅប្រទេសកម្ពុជា និងប្រទេសវៀតណាមប៉ុណ្ណោះ។ នៅកម្ពុជា បង្គួយនេះ ត្រូវបានកត់ត្រាដំបូងនៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ក្នុងឆ្នាំ១៩២៨ និងកត់ត្រាឡើងវិញនៅឧទ្យានជាតិវ៉ើនសៃ និងដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំ២០០៣។

*២. Draco maculatus Grey, 1845 គឺជាប្រភេទបង្គូយហោះដែល រស់នៅ តាម តំបន់ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃរបោះ។ វាមានខ្នងពណ៌ប្រផេះ មានស្បែកកនិងចុងស្លាបពណ៌លឿង។ បច្ចុប្បន្ន បង្គួយនេះនៅពុំទាន់បានសិក្សាច្បាស់លាស់នៅឡើយ។ អ្នកស្រាវជ្រាវជឿជាក់ថាអាចមានប្រភេទថ្មីមួយចំនួនក្រោមឈ្មោះ Draco maculatus នេះ ដែលអ្នកវិទ្យាសាស្រ្តកំពុងសិក្សាពីធនធានពន្ធុ ដើម្បីបញ្ជាក់អត្តសញ្ញាណពិតប្រាកដ។ របាយបង្គួយ នេះ ត្រូវបានរកឃើញនៅភាគខាងត្បូងប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ នៅប្រទេសកម្ពុជា បង្គួយ នេះត្រូវបានគេរកឃើញនៅតំបន់ជួរភ្នំក្រវាញភាគខាងលិច និងតាមកោះមួយចំនួន ដូចជាកោះកាពិ ក្នុងខេត្ត កោះ កុង នាឆ្នាំ២០០៧។

*៣. Draco taeniopterus Günther, 1861 គឺជាប្រភេទបង្គួយហោះមួយ ទៀត ដែល រស់ នៅ តាម តំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ជាទូទៅវាមានខ្នងពណ៌បៃតងត្នោត មានស្បែកកនិងចុងស្លាបពណ៌ឈាមជ្រូក។ របាយនៃ ប្រភេទ បង្គួយ នេះ ត្រូវបានរកឃើញនៅភាគខាងត្បូងប្រទេសភូមា ក្នុង ប្រទេស ថៃ កម្ពុជា ភាគខាងត្បូងប្រទេស វៀតណាម និងឧបទ្វីបម៉ាឡេស៊ី។ នៅប្រទេសកម្ពុជា បង្គួយ នេះត្រូវបានរកឃើញតែនៅតំបន់ជួរភ្នំក្រវាញប៉ុណ្ណោះក្នុងឆ្នាំ២០០៧៕ដោយ​៖សហការី​

...

ប្រភព​ពី​ក្រសួង​បរិស្ថាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print