ក្រុមហ៊ុន Thai Airways ដើម្បីស្ដារក្រុមហ៊ុនឡើងវិញ បានសម្រេចលក់យន្តហោះរបស់ខ្លួនបន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ទីភ្នាក់ងារ​សារព័ត៌មាន​bangkokpost​ បានចុះផ្សាយថា​៖​ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ​ ក្រុមហ៊ុន Thai Airways បានជួបប្រទះនឹងបញ្ហា ព្យុះភ្លៀងជាច្រើន ហើយកាលពីពេលថ្មីៗនេះ​ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងដាក់លក់យន្តហោះចំនួន ៣គ្រឿងរួមជាមួយ flight simulator ដែលជាផ្នែកមួយនៃផែនការស្តារនីតិសម្បទាហិរញ្ញវត្ថុរបស់ខ្លួន និងការជំរុញឥតឈប់ឈរដើម្បីធ្វើទំនើបកម្មកងនាវាចាស់របស់ខ្លួន។

ទីភ្នាក់ងារ​ ​bangkokpost​ បាននិយាយបន្ថែមថា​​ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបទុក្ខលំបាកមួយនេះ បានបញ្ចេញយន្តហោះ Airbus A330-300 ចំនួន ៣ របស់ខ្លួនដែលមានអាយុ ១២.២ឆ្នាំ , ១២.៥ឆ្នាំ និង ១២.៦ឆ្នាំ សម្រាប់លក់រួមជាមួយ flight simulator សម្រាប់គំរូយន្តហោះ។ ក្រុមហ៊ុន Thai Airways មានយន្តហោះប្រភេទ A330-300 ចំនួន ១៥ គ្រឿងនៅក្នុងកងនាវារបស់ខ្លួន ប៉ុន្តែយន្ដហោះធុនធំទាំងនេះត្រូវបានចតចោល ដោយសារតែតម្រូវការធ្វើដំណើរតាមអាកាសតិចតួចបំផុតក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដែលនៅតែបន្ត។

គួរបញ្ជាក់ថា​ ក្រុមហ៊ុនដឹកជញ្ជូនជាតិថៃមួយនេះ បានដាក់លក់យន្តហោះរបស់ខ្លួនចំនួន ៣៤ គ្រឿងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រួមទាំងយន្តហោះ Boeing 777-200s ចំនួន ១០គ្រឿង Boeing 777-300s ចំនួន ៦ គ្រឿង និង Boeing 777-300s ចំនួន ៦ គ្រឿង។ ទន្ទឹមនឹងនេះ​ ក្រុមហ៊ុន​ Thai Airways ក៏បានលក់យន្តហោះ Airbus A340-600ds ចំនួន ៦ គ្រឿង, A340-500s ចំនួន ៣ គ្រឿង, Boeing 737-400s ចំនួនពីរគ្រឿង និង Airbus A300-600 ផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print