ឃុំខ្លួននារីជនជាតិចិនបើករថយន្តជ្រុលបុកបុរសថ្មើរជើងស្លាប់ម្នាក់នឹងរេចង្កូតបុករះរថយន្ត៤គ្រឿងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរលើសុំណុំរឿង អ្នកបើកបរជានារីជនជាតិចិនមានឈ្មោះ HI ZHE NGJING អាយុ៣២ ឆ្នាំ កាន់លិខិតឆ្លងដែនលេខE16113360 ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ មានសុពលភាពដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្នាក់នៅខុនដូរព្រីនស៍ ស្ថិតលើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបើករថយន្តជ្រុលបុកបុរសថ្មើរជើងស្លាប់ម្នាក់នឹងរេចង្កូតបុករះរថយន្ត៤គ្រឿងបន្ថែមទៀត ត្រូវបានចោទប្រកាន់ពីបទ «​បេីកបរបរដោយធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ​ តាមមាត្រា​ ៨៥​ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​»។

បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់លើរឿងក្តីនេះរួច ក៏បញ្ជូនទៅឲ្យចៅក្រមស៊ើបសួរបន្ត រហូតសម្រេចឃុំខ្លួនជនជាប់ចោទនៅពន្ធនាគារ​ជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។

គួររំលឹកថា កាលពីវេលាម៉ោង ១០នឹង៤០ព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ នារីរូបនេះបានបើករយថន្តស៊េរីទំនើបម៉ាកRANG ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-2013 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនខណ:មកដល់ចំណុចកើតហេតុបានជ្រុលល្បឿនទៅបុកបុរសថ្មើរជើងម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្តរេចង្កូតទៅបុករះរថយន្ត៤គ្រឿងដែលចតនៅចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តព្រមទាំងឃាត់នារីជាអ្នកបើកបរទៅការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុនឹងស្វែងរកសាច់ញ្ញត្តិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

បច្ចប្បន្នជនជាប់ចោទ ត្រូវបានបញ្ជូលទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print