ក្រសួងទេសចរណ៍៖​ ចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនរបស់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងការជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងការត្រៀមខ្លួនទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ដើម្បីបង្កើតទំនុកចិត្តដល់ទេសចរផ្ទៃក្នុង និងត្រៀមទទួលទេសចរអន្តរជាតិ​ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលខាងមុខ ក្រសួងទេសចរណ៍សូមជម្រាបជូនដំណឹងដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត មេត្តាជ្រាបថា៖

*១.ក្រសួងទេសចរណ៍សូមកោតសរសើរមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩តាមគោលការណ៍ស្ម័គ្រចិត្តកន្លងមក ប៉ុន្តែក៏នៅមានមគ្គុទ្ទេសក៍មួយចំនួនតូចមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅទ្បើយ។ ក្រសួងទេសចរណ៍សូមក្រើនរំលឹកដល់មគ្គុទ្ទេសក៍ទេសចរណ៍រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីត្រៀមខ្លួនទទួល និងផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាកម្ពុជា។

*២. ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១តទៅ ការស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតទាំងថ្មី និងបន្តត្រូវភ្ជាប់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាឯកសារថតចម្លង បន្ថែមលើលក្ខខណ្ឌដែលបានកំណត់ក្នុងប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់មគ្គុទ្ទេសក៍ទេសចរណ៍លេខ០៩៣ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ប្រកាសលេខ១៥៣ប្រក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ និងប្រកាសលេខ១៣៩ ប្រក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។

*៣.មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតតម្រូវឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការកំណត់របស់ក្រសួងសុខាភិបាល។ ការខកខានមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រការណាមួយដែលគ្មានហេតុផលសុខាភិបាលច្បាស់លាស់ ជាកម្មវត្ថុនៃការមិនអនុញ្ញាតឱ្យផ្តល់ សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ដល់ទេសចរទ្បើយ។

*៤. មគ្គុទ្ទេសក៍ទេសចរណ៍ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយហេតុផលសុខាភិបាលណាមួយ ត្រូវមានការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលក្នុងភូមិសាស្រ្តរបស់ខ្លួន។

ក្រសួង​ទេសចរណ៍​ បានបញ្ជាក់ថា​ អាស្រ័យហេតុនេះ សូម លោក លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ប្រតិបត្តិករទេសចរណ៍ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print