គណៈប្រតិភូសម្ព័ន្ធមេត្រី ៣ខណ្ឌ នាំយកអំណោយសម្ភារៈមួយចំនួនមកឧបត្ថម្ភដល់កងទ័ពជួរមុខដែលបានចងសម្ព័ន្ធមេត្រី វរៈសេនាតូច ៣៩១

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ល្ងាចគណៈប្រតិភូសម្ព័ន្ធមេត្រី បីខណ្ឌដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សកែវ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សា ខណ្ឌជ្រោយចង្វាតំណាងលោក ឃ្លាំង ហ៊ួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វា និងសហការីបានដឹកនាំក្រុមការងារនាំយកអំណោយសម្ភារៈមួយចំនួនមកឧបត្ថម្ភដល់កងទ័ពជួរមុខដែលបានចងសម្ព័ន្ធមេត្រីវរៈសេនាតូច ៣៩១។ តាមរបាយរាយការណ៍ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ប៊ុនថាត ប្រធានវរៈសេនាតូច៣៩១ បានរាយការណ៍ថាក្នុងជួរវរៈកងទ័ពមិនមានកើតជំងឺកូវីដ១៩ទេ។ ក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណចំពោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់មន្ត្រីមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភពួកគាត់ដែលកំពុងបំពេញកិច្ច។ លោក អភិបាល នៃគណៈអភិបាលខណ្ឌទាំងបី បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនសមរភូមិមុខ។ ក្នុងពិធីចែកអំណោយសម្ព័ន្ធខណ្ឌទាំងបី បាននាំយកនូវអំណោយ និងថវិកាមួយចំនួនរួមមានដូចខាងក្រោម៖១.ខណ្ឌដូនពេញ ថវិកា ១០លានរៀល មី៧០កេស អាល់កុល ២កានធំ ម៉ាស់ ១០០ប្រអប់ ជែលលាងដៃល្អ ៧០ដប។

២.ខណ្ឌឫស្សីកែវ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស់ ៧៥ប្រអប់ អាល់កុល២កានធំ និងថ្នាំពេទ្យមួយចំនួន។

៣.ខណ្ឌជ្រោយចង្វា ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស់ ៧៥ប្រអប់ ជែលលាងដៃដបតូចចំនួន ៦៥ដប៕

...

ដោយ, ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print