រដ្ឋបាលខេត្តសៀមសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក ! 

ចែករំលែក៖

ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក ជាបណ្តោះអាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ត្រូវបានកំណត់ និងបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសរស្ដម្ភ ឃុំល្វា ឃុំខ្នាត និង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ជា “តំបន់លឿងទុំ” ។

ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់លឿងទុំ” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ ន សេចក្តីសម្រេចនេះ។

ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកាត់ ជា “តំបន់លឿងទុំ” មានដូចខាងក្រោម៖

១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន របស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាតក្នុងករណី: ចាំបាច់ ដូចតទៅ៖

-ការធ្វើដំណើរទៅប្រកបមុខរបរ ឬអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជន ដោយត្រូវមាន លិខិតអនុញ្ញាតពីរដ្ឋបាលស្រុក អមដោយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារ ដែលមានបញ្ជាក់ច្បាស់លាស់ពីឈ្មោះ មុខងារ និងប្រភេទអាជីវកម្មចេញដោយកន្លែងអាជីវកម្ម ពាក់ព័ន្ធ

-ការធ្វើដំណើរទៅបំពេញការងារក្នុងអង្គភាពរដ្ឋ ត្រូវមានលិខិតបញ្ហាបេសកកម្មពីអង្គភាពសាមី ដោយមានភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ

-ការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ ឬកន្លែងលក់គ្រឿងឧបភោគបរិភោគ ឱសថស្ថាន និងកន្លែងលក់សម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរ មានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះអាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២(ពីរ)នាក់ ក្នុង១(មួយ)លំនៅឋាន ឬទីសំណាក់ ដោយមិនឱ្យលើសពី ៣(បី)ដងក្នុង១(មួយ) សប្ដាហ៍ និងស្ថិតនៅទីតាំងជិតបំផុតដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួន

-ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ឬកន្លែងព្យាបាល ដោយមូលហេតុសុខភាព បន្ទាន់ក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ចេញក្រៅ ឬចូលក្នុង “តំបន់លឿងទុំ” ជាតំបន់ដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយ មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤(បួន)នាក់ សម្រាប់ករណីនីមួយៗ ដោយត្រូវអនុវត្តដាច់ខាតកាតព្វកិច្ចទាក់ទង ទៅនឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល

-ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ៍-១៩ នៅទីតាំងជិតបំផុត ក្នុង “តំបន់លឿងទុំ” តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

-ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ផ្សេងទៀតតាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ក្នុង “តំបន់លឿងទុំ”

-ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រដែលខ្លួនរស់នៅ ដោយចៀសវាង ការជួបជុំមនុស្សលើសពី ២(ពីរ)នាក់

-ការធ្វើដំណើររបស់មន្ត្រីដែលបម្រើការងារ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ហាបេសកកម្ម

-ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាលនៅក្នុង ឬចេញ-ចូល ក្នុង “តំបន់លឿងទុំ” ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច

-ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលអនុវត្តវិធានការបិទខ្ទប់។

២-ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ ប៉ុន្តែសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ដូចតទៅ៖

-សកម្មភាពការងាររបស់អង្គភាពសាធារណៈ ដើម្បីធានានិរន្តរភាពការងាររបស់អង្គភាព។ ការធ្វើ ដំណើររបស់មន្ត្រីនៃអង្គភាពសាធារណៈសម្រាប់គោលបំណងនេះ ត្រូវភ្ជាប់ជាមួយនូវឯកសារ បញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ហាបេសកកម្មដែលចេញដោយអង្គភាពសន្តិសុខ

-សកម្មភាពការងាររបស់រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងចៃដាប់ អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រី និងបុគ្គលិកសុខាភិបាល ត្រូវដំណើរករស្របតាមការចាំបាច់ និងតាមការកំណត់របស់ប្រធានអង្គភាពនីមួយៗ ៕

...

 

 

 

 

 

 

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print