បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំបើករថយន្តរេពេញផ្លូវបុករះម៉ូតូពីរគ្រឿងនិងរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បើករថយន្តរេពេញផ្លូវបណ្តាលឲ្យបុករះម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចជិតផ្សារសាំផាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញភ្នំពេញ2AB 4661បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបានបើករេពេញផ្លូវ លុះមកដល់ត្រង់ចំណុចកើតហេតុបានបុកជាមួយនិងម៉ូតូពីរគ្រឿង រួចបន្តទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកHilux vigo ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2AJ 6405បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឃាត់ខ្លួនតែកុងរថយន្តហាយឡិនឌ័រយកទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកម្ចាស់ម៉ូតូទាំងពីរគ្រឿងមិនបានទាមទារសំណងអ្វីនោះទេ រួចក៏បានបន្តដំណើរទៅមុខទៀតតែម្តង៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print