ពានរង្វាន់ CONCACAF Champions League នឹងពង្រីកចំនួនក្រុមចូលរួមនៅឆ្នាំ២០២៤

ចែករំលែក៖

ការប្រកួតដណ្តើមពានរង្វាន់ CONCACAF Champions League នឹងបង្កើនសមាសភាពរបស់ខ្លួនពី១៦ទៅ២៧ក្រុមដែលចាប់ផ្តើមនៅឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់ពីស្ថាប័នគ្រប់គ្រងកាលពីថ្ងៃពុធ។

ព្រឹត្តិការណ៍ដែលបានពង្រីកនឹងរួមបញ្ចូលទម្រង់ដែលបានកែប្រែ ក្រុមចំនួន២៧នឹងលេងជាក្រុមនៅផ្ទះ និងក្រៅផ្ទះនៅជុំទី១ ហើយក្រុមចំនួន៥ទៀតនឹងត្រូវចូលទៅក្នុងវគ្គ១៦ក្រុមរួមជាមួយអ្នកឈ្នះជុំទី១១ ចំនួន១១ក្រុម។

រាល់ការប្រកួតឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវលេងជាស៊េរីក្នុងផ្ទះ និងក្រៅផ្ទះផងដែរ។ ការប្រកួតផ្តាច់ព្រ័ត្រនឹងក្លាយជាការប្រកួតតែមួយដើម្បីកំណត់ជើងឯកទ្វីប។ ព័ត៌មាននេះបានកើតឡើងនៅថ្ងៃតែមួយដែលលីកកំពូល Major League Soccer និងលីកកំពូលម៉ិចស៊ីកូ Mexico’s Liga MX បានប្រកាសថា ការប្រកួត Leagues Cup របស់ពួកគេនឹងរួមបញ្ចូលក្លិបទាំងអស់មកពីលីកទាំង២ ហើយត្រូវប្រកួតប្រជែងជារៀងរាល់ឆ្នាំ។

ក្រុមឈ្នះពានរង្វាន់ Leagues Cup នឹងចូលរួមជាមួយក្រុមឈ្នះពានរង្វាន់ MLS Cup, ក្រុមឈ្នះពានរង្វាន់ Liga MX, ក្រុមអ្នកឈ្នះពានរង្វាន់ Central American Cup និងក្រុមឈ្នះពានរង្វាន់ Caribbean Cup ក្នុងនាមជាក្លិបទាំង៥ដែលនឹងទទួលបានកៅអីវគ្គ១៦ក្រុម។ ក៏ដូចជាក្រុមឈ្នះពានរង្វាន់ US Open Cup ដែលបានបម្រុងទុកសម្រាប់ជុំទីមួយ។

លោក Victor Montagliani ប្រធាន CONCACAF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាការអភិវឌ្ឍន៍ដ៏ធំធេងមួយសម្រាប់ CONCACAF និងសម្រាប់លីក និងក្លិបនៅក្នុងតំបន់របស់យើង។ ពានរង្វាន់ Concacaf Champions League មានការរីកចម្រើនឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទម្រង់ថ្មីនេះនឹងផ្តល់នូវការជម្រុញដ៏ធំដល់ការប្រកួតប្រជែង។ សហការគ្នាជាមួយភាគីពាក់ព័ន្ធរបស់យើង យើងអាចបង្កើតប្រតិទិនថ្មីមួយដែលរីកលូតលាស់ និងបង្កើនក្របខ័ណ្ឌ Champions League របស់យើងរួមបញ្ចូលទាំងការប្រកួតថ្នាក់តំបន់” ។

សូមបញ្ជាក់ថា ពានរង្វាន់ Concacaf Champions League គឺជាពានរង្វាន់ធំមួយនៅប្រទេសតំបន់អាមេរិកខាងជើង, អាមេរិកកណ្តាល និងការ៉ាបៀនដែលហៅកាត់ថា CONCACAF។ ការប្រកួតពានរង្វាន់ Concacaf Champions League ត្រូវបានជ្រើសរើសក្រុមដែលឈ្នះក្នុងលីកកំពូលនៃប្រទេសនីមួយៗនៅតំបន់អាមេរិកខាងជើង, អាមេរិកកណ្តាល និងការ៉ាបៀនដើម្បីប្រកួតប្រជែងគ្នាដណ្តើមយកពានរង្វាន់នេះគឺស្រដៀងគ្នានៅទៅនឹងពានរង្វាន់ UEFA Champions League នៅតំបន់អឺរ៉ុបដែរ ៕

...

(រូបភាព៖ Reuters)ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print