អាមេរិក បារាំង ផ្សះផ្សាទំនាក់ទំនង ក្រោយមានបញ្ហាករណីនាវាមុជទឹកអូស្ត្រាលី

ចែករំលែក៖

នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក បៃឌិន និងសមភាគីបារាំង លោក Emmanuel Macron បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាលើកដំបូងក្រោយពីមានវិវាទពាក់ព័ន្ធកិច្ចព្រមព្រៀងនាវាមុជទឹក ដើរដោយថាមពលបរមាណូរបស់អូស្ត្រាលី បន្ទាប់ពីអាមេរិក អង់គ្លេស អូស្ត្រាលី ប្រកាសពីកិច្ចព្រមព្រៀងត្រីភាគី AUKUS ។ នៅក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំប្រទេសទាំងពីរបានសម្រេចជួបគ្នាផ្ទាល់នៅអឺរ៉ុបនាចុងខែតុលាខាងមុខ ។ ប្រធានាធិបតីម៉ាក្រុង បានយល់ព្រម ឲ្យឯកអគ្គរដ្ឋទូតបារាំងវិលត្រឡប់ទៅកាន់អាមេរិកវិញ បន្ទាប់ពីប្រធានាធិបតីបៃឌិនយល់ព្រម ប្រឹក្សាជាមួយបារាំងមុនប្រកាសកិច្ចព្រមព្រៀងជាមួយអូស្ត្រាលីដើម្បីបញ្ចៀសវិវាទការបរទេស។ នៅក្នុងសេចក្តីប្រកាសរួមរបស់វិមានប្រធានាធិបតីបារាំង Élysée និងសេតវិមានអាមេរិក ប្រធានាធិបតីប្រទេសទាំងពីរបានសម្រេចបង្កើតកិច្ចពិភាក្សាគ្នា ដើម្បីបង្កើនទំនុកចិត្តគ្នាឆ្ពោះទៅកាន់គោលដៅរួម។ សារព័ត៌មាន AFP បានផ្សាយថា ពេលនេះមេដឹកនាំបារាំង អូស្ត្រាលី មិនទាន់ជួបពិភាក្សាគ្នានៅឡើយទេ ក្រោយអូស្ត្រាលីលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹកជាមួយបារាំង ដែលមានតម្លៃរហូតដល់ទៅ ៤០ ពាន់លានដុល្លារ ៕ដោយ៖ធីរីណា

...

ប្រភពរូបថត៖ anninhthudo.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print