អាមេរិកមានទីតាំងយោធានៅក្រៅប្រទេសរហូតដល់ទៅ ៧៥០កន្លែងនៅ៨០ប្រទេសជុំវិញពិភពលោក

ចែករំលែក៖

ទាហានអាមេរិកមានទីតាំងយោធានៅក្រៅប្រទេសរហូតដល់ទៅ ៧៥០កន្លែងស្ថិតនៅក្នុងប្រទេសចំនួន៨០ជុំវិញពិភពលោក។ ចំណែកចិនវិញមានទីតាំងយោថានៅក្រៅប្រទេសតែមួយកន្លែងប៉ុណ្ណោះ គឺនៅ Djibouti ។ គោលដៅសំខាន់របស់អាមេរិកនៅពេលនេះគឺសំដៅមកកាន់តំបន់ ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ក្នុងគោលដៅទប់ស្កាត់ឥទ្ធិពលរបស់ចិន ។ កម្លាំងទាហានអាមេរិកបានបង្កើនការបំពាក់អាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាតំបន់យុទ្ធសាស្ត្ររវាងអាមេរិកនិឹងចិន ហើយក៏អាចប្រឈមនិឹងគ្រោះថ្នាក់ដោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរដែរ។ ក្នុងចំណោមទីតាំងយោធាអាមេរិកនៅក្រៅប្រទេស គឺក្នុងប្រទេសជប៉ុនមានទីតាំងធំជាងគេ ហើយមានទាហានឈរជើងនៅទីនោះដល់ទៅ៥៣ពាន់នាក់ ដោយមានទីតាំងយោធារហូតដល់១២០នៅក្នុងប្រទេសអាស៊ីមួយនេះ។ ដោយឡែកនៅលើកោះ អូគីណាវ៉ា មានទីតាំងយោធាដល់ទៅ៦២% នៃទីតាំងយោធាអាមេរិកទាំងអស់ក្នុងប្រទេសជប៉ុន គ្របដណ្តប់លើកោះចំនួន២៥%នៃកោះក្នុងប្រទេសជប៉ុន ។ បច្ចុប្បន្នទាហានអាមេរិកឈរជើងនៅលើកោះ Futenma, Kadena, Hansen, Torii, Schwab, Foster និង Kinser ហើយទីតាំងយោធាដែលធំបំផុតគឺស្ថិតនៅលើកោះអូគីណាវ៉ា។ ជាមួយគ្នានេះទីតាំងយោធាអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺទីតាំង Humphreys ស្ថិតនៅទីក្រុង Pyeongtaek ភាគខាងត្បូងទីក្រុងសេអ៊ូល ។ ក្រៅពីទីតាំងនៅតំបន់អាស៊ី អាមេរិក នៅមានទីតាំង១១៩កន្លែងនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមានទាហានអាមេរិកឈរជើងដល់ទៅ៣៣.៩០០នាក់។ ទីតាំងសំខាន់របស់អាមេរិកគឺនៅក្នុងរដ្ឋ Rhineland-Palatinate ជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អឺរ៉ុប៕ដោយ៖ធីរីណា

ប្រភពរូបថត៖TWITTER.

រូបថត៖TWITTER.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print