ភ្នំពេញ៖ ដើម្បីសណ្តាប់ធ្នាប់សាធារណៈល្អ បរិស្ថានអនាម័យល្អ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកហ៊ត គឹមនី អភិបាលរងខណ្ឌតំណាងលោកចេង មុនីរ៉ា អភិបាល ខណ្ឌច្បារអំពៅ និងលោកគុយ គឹមហៀង ប្រធានការិយាល័យ សាធារណៈការសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ប្រចាំខណ្ឌ ចុះបោស សម្អាតដីខ្សាច់ ព្រមទាំងបាញ់ទឹកសម្អាតផ្លូវនៅក្រោមស្ពាននិងលើស្ពានព្រែក សំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ សំដៅធ្វើយ៉ាងណាត្រូវរួមគ្នាដោះ ស្រាយ បញ្ហាប្រឈមដែល នៅសេស សល់អោយខាងតែបាន ។
ជាមួយនិងសកម្មភាពសង្គមនេះដែរ លោកអភិបាលរងបានធ្វើការណែនាំអោយកងកម្លាំងសណ្តាប់ធ្នាប់ត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក្នុងការងារ រៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ព្រមទាំងចូលរួមការពារសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌអោយបានប្រសើរឡើងថែមទៀត ។ ថ្វីត្បិតតែកន្លងមកកម្លាំងសណ្តាប់យើងទទួលបានការសសើរពីលោកអភិបាលខណ្ឌក៍ដោយ យើងត្រូវតែរួមគ្នាធ្វើកិច្ចការងារការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់សាធារណៈ រួមទាំងបរិស្ថានអនាម័យ អោយបានខ្លាំង ដើម្បីទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ។
លើសពីនេះទៀតលោកអភិបាលរងបានណែនាំបន្ថែមអោយកងកម្លាំង
សណ្តាប់ធ្នាប់ទាំងអស់ ផ្លាស់ប្តូរវេនគ្នាចុះល្បាតតាមដងផ្លូវសាធារណៈជាប្រចាំ ជាពិសេសត្រូវឃ្លាំមើលរថយន្តដឹកដី ដឹកខ្សាច់ណាដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌទេនោះ ត្រូវចាប់យកមករក្សាទុកបណ្តោះអាសន្នដើម្បីជាការព្រមានដល់ម្ចាស់រថយន្តនិងម្ចាស់ក្រុមហ៊ុនកុំអោយដឹកជញ្ជូនតាមតែអំពើចិត្ត ។ ក្នុងកាលៈទេសៈ ប្រឈមនិងជំងឺដ៍កាចសាហាវនេះ សូមបងប្អូនទាំងអស់ចូលរួមអនុវត្តជាប់ជានិច្ច តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជៀសផុតពីជំងឺកូវីដ-១៩ ៕
ដោយ៖ សណ្តោស