«កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានបង្កើតឡើងដើម្បី​ឆ្លើយតបជាមួយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”

ចែករំលែក៖

ភ្នំពេញ, «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានបង្កើតឡើងដើម្បី​ឆ្លើយតបជាមួយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ​​ផងដែរ។ រួម​ជាមួយគ្នានេះ កម្មវិធីស្វ័យសិក្សា MoEYS E-Learning ក៏ជាផ្នែកមួយនៃការ​រៀបចំខ្លួនដើម្បីជ្រៀតចូលក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលកំពុងរីកសុសសាយនៅលើពិភពលោក និងជាការបង្កើតវេទិកាបន្ថែមសម្រាប់រៀនដោយខ្លួនឯងគ្រប់ពេលវេលា​ គ្រប់ទីកន្លែង» ។ ប្រសាសន៏ លោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីអំពីនៃ «កម្មវិធីស្វ័យសិក្សា MoEYS E-Learning៖ ៥ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាសាធារណៈ»។
សូមបញ្ជាក់ផងដែរថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) គឺជាដៃគូយ៉ាងស្អិតរមួត លើវិស័យអប់រំ​ និងបណ្តុះបណ្តាលសមត្ថភាព​ បំណិនជីវិត គំនិតច្នៃប្រឌិត ស្មារតី មនសិការជាតិរបស់យុវជន ជាពិសេសក្នុងដំណើរការកំណែទម្រង់វិស័យអប់រំ​នៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មក ដូចជា​ការរៀបចំវគ្គបំប៉នថ្នាក់ទី១២ ដើម្បីពង្រឹងសមត្ថភាពការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ការចូលរួមសង្កេតការការប្រឡងបាក់ឌុប ការគាំទ្រលើកម្មវិធីអាហារូបករណ៍ក្នុង និងក្រៅប្រទេស ជាមួយកិច្ចសហការដទៃទៀត។ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩​ ដៃគូសហការទាំងពីរបានបន្តសកម្មភាពក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងសម្របសម្រួលដំណើរការផ្សេងៗសម្រាប់ការអប់រំ​ពីចម្ងាយ ហើយជាចុងក្រោយនេះគឺការតម្លើងកម្មវិធីទូរស័ព្ទសម្រាប់ការស្វ័យសិក្សា ​ MoEYS E-Learning៕


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print