រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្សារស្ពឺ ស្រុកចម្ការលើបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញបងប្អូនអាជីវករមានវិជ្ជមានកូវីដ ១៩

ចែករំលែក៖

ខេត្តកំពង់ចាម: សូមបញ្ជាក់ថា, រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្សារស្ពឺ ស្រុកចម្ការលើបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញបងប្អូនអាជីវករមានវិជ្ជមានកូវីដ ១៩។

រដ្ឋបាលខេត្តកំពង់ចាមសម្រេច :

ត្រូវបានបិទខ្ទប់ ផ្សារស្ពឺ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដោយមូលហេតុមានបងប្អូន អាជីវករ ផ្សារ មានវិជ្ជមានជំងឺកូដ-១៩ ក្នុងព្រឹត្តិការណ៍សមគន៍ ២០ កុម្ភៈ ។

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកចម្ការលើ មន្ទីរ-អង្គភាពពាក់ព័ន្ធរដ្ឋបាល ឃុំស្ពឺ និងបងប្អូនអាជីវករក្នុងផ្សារស្ពឺ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print