ភ្នំពេញ, នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ទេព គង្គា បានបញ្ជាក់ថា, ក្នុងនាមមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ មានកិត្តិយសសូមប្រគេន-ជូន ព្រះអង្គ លោក លោកស្រី ជ្រាបថា៖ នឹងអនុវត្តបានល្អតាមខ្លឹមសារនេះ។
ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ បាននឹងកំពុងតែរីករាលដាលក្នុងសហគមន៍ និងមិនទាន់មានសភាពធូរស្រាលនៅឡើយ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជា ផ្លូវការនូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែលនេះគឺជាសភាពការណ៍មួយដល់រាជរដ្ឋាភិបាលបាន នឹងកំពុងយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ដោយបានដាក់ចេញនូវវិធានការ “៣ការពារ និង “៣កុំ ដើម្បីទប់ទល់សភាពការណ៍នេះ។
ដើម្បីចូលរួមទប់ស្កាត់លើករណីនេះ ក្នុងនាមប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ មានសំណូមពរដូចខាងក្រោម៖
-សូមព្រះអង្គ លោក លោកស្រី លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩នេះ ដោយណែនាំបរិស័ទ ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល។
-សូមបន្តផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពី ពេលនេះតទៅ រហូតមានការជួនដំណឹងជាថ្មី។ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ព្រះអង្គ លោក លោកស្រី អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ របស់ក្រសួងសុខាភិបាល។ សូមជូនពរ ប្រកបដោយ ជ័យជម្នះគ្រប់ភារកិច្ច ៕
ដោយ, សិលា