សម្ដេច ហ៊ុន សែន ស្នើក្រសួងពិចារណាផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ក្រោយមានករណីផ្ទុះឆ្លងកូវីដតាមវត្តអារាម ការពារការឆ្លងកូវីដ-១៩!

ចែករំលែក៖

ភ្នំពេញ, សារបន្ទាន់! សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា ស្នើក្រសួងពិចារណាផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ក្រោយមានករណីផ្ទុះឆ្លងកូវីដតាមវត្តអារាម ។

សូមបញ្ជាក់ថា, នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានថ្លែងសារពិសេសមួយ ក្រោយមានករណីផ្ទុះឆ្លងជំងឺកូវីដតាមវត្តអារាម ។

សម្ដេច ហ៊ុន សែន បានថ្លែងថា ការឆ្លងរាលដាលតាមវត្តអារាមជាកង្វល់ដ៏ធំមួយ ប្រសិនបើមានការចម្លងបែបនេះ ច្បាស់ណាសថា បញ្ហាកូវីដនឹងកើតឡើង ប្រសិនបើមានការឆ្លងត្រឹម ២០% ឬ ៥០% នៃវត្តទូទាំងប្រទេសនឹងមានការចម្លងរហូតដល់ ២ពាន់វត្ត ។ ហើយការឆ្លងនោះនឹងរាលដាលចូលតាមសហគមន៍គ្មានទីចន្លោះ បញ្ហានេះ សម្ដេច សូមឱ្យសម្ដេចព្រះសង្ឃរាជទាំង២គណៈ និងសង្ឃនាយកគួរពិចារណា តើគួរធ្វើយ៉ាងណាក្នុងកាលៈទេសៈនេះ។

សម្ដេច ហ៊ុន សែន ថ្លែងទៀតថា តាមព័ត៌មានដែលទទួលបានពីវត្តចំពុះក្អែក មានករណីឆ្លងរហូតដល់ ៤៥ករណី ហើយតម្រូវឱ្យមានការបិទវត្តតែម្ដង ។ សម្ដេច សូមស្នើឱ្យគណៈសង្ឃនាយក ជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ ចូលរួមជាមួយក្រសួងធម្មការ ពិនិត្ជាយបន្ទាន់ ដោយគិតគូរលើវិធានការទាំងឡាយ ដែលចេញដោយក្រសួងសុខាភិបាល ។

សម្ដេចនាយករដ្ឋមន្ត្រីថ្លែងថា ប្រសិនបើបន្តបែបនេះទៀត នឹងមានការរីករាលដាលធ្ងន់ធ្ងរហួសពីការគិត ព្រោះមនុស្សគ្រប់ទីកន្លែងចូលទៅវត្តអារាម ស្របពេលដែលវីរុសដែលតាកំពុងរីករាលដាល ជាគ្រោះអាសន្នធំមួយដ៏ធ្ងន់ធ្ងរ តើរយៈពេល ១៥ថ្ងៃនៃការបិណ្ឌ តើមនុស្សប៉ុន្មាននាក់នឹងឆ្លង បើមានការផ្ទុះតាមវត្ត មិនមែនមានបញ្ហាតាមវត្តនោះទេ គឺឆ្លងទៅកាន់ភូមិឋាន ឆ្លងតាមផ្ទះតែម្ដង ។

សម្ដេច សូមអំពាវនាវសូមឱ្យក្រសួងសុខាភិបាល ធ្វើការពិចារណតើគួរផ្អាកពិធីនេះបានដែរឬទេ? ឬកាត់បន្ថយតាមវិធីណាដែលអាចធ្វើទៅបាន ប្រសិនបើបន្តបែបនេះ ទោះបីស្រោចវ៉ាក់សាំង ធ្វើយ៉ាងណាក៏ដោយ ក៏មិនអាចជៀសផុតដោយការជួបជុំធ្វើបុណ្យ បោះបាយបិណ្ឌ នេះបានដែរ ។ សម្ដេច សូមអំពាវនាវ ទៅកាន់ព្រះចៅអធិការ តាមវត្ត គណៈកម្មការអាចារ្យវត្ត ពិនិត្យជាមួយគ្នា ស្នើសុំឱ្យឯកឧត្ដម អូនព័ន្ធ មុន្នីរ័ត្ន ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងធម្មការ ត្រួតពិនិត្យ ពិចារណាឱ្យបានហ្មត់ចត់បំផុត។
សូមបញ្ជាក់ថា,រហូតដល់ ថ្ងៃទី២៣ ខែកញ្ញា​ ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៣៨នាក់​ (ឆ្លងសហគមន៌​:​ ​​៥២៥ និង​ នាំចូល:​ ១១៣) និងមានជាសះស្បេីយ​ ៤៧៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០៦៦១៩នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៩១៣៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២២នាក់​ សរុប​ស្លាប់ ២១៧៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2374059 ស្មេីនឹង​ 139732 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៥៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៥៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print