អភិបាលខណ្ឌបឹងកេងកង៖​ បន្តចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៨៨គ្រួសារស្ថិតនៅសង្កាត់ចំនួនពីរ​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋសុរបចំនួន​ ៨៨គ្រួសារ​ ក្នុង​នោះ​មានពលរដ្ឋចំនួន ៥០គ្រួសារនៅភូមិ៤ និងភូមិ៦ សង្កាត់បឹងកេងកងទី៣ និងប្រជាពលរដ្ឋចំនួន៣៨គ្រួសារ នៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាក់ស្ដែង​ក្នុង​អំណោយខាង​លេីនេះ​រួមមាន៖
-អង្ករ ១៥គីឡូ
-មី ចំនួន ១០កញ្ចប់
-ទឹកស៊ីអ៉ីវ ០២ដប
-ទឹកត្រី ០២ដប
-តែ ០៣កញ្ចប់
-ជែលលាងដៃ ០៥ដបតូច
-ទឹកដោះគោខាប់ ០១កំប៉ុង
-ត្រីខ ០៥កំប៉ុង

ជាមួយគ្នានេះ​ លោក​អភិបាល​ខណ្ឌ​ ក៏សូមអំពាវនាវដល់បងប្អូន​បន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print