ក្រុងប៉ោយប៉ែត៖ បើទោះមានការបើកកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ពាក់ពន្ធករណីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើក្នុងដំណាក់កាលរីករាលដាលcovid19 ក៏ដោយគេបានរាយការថាកាលពីវេលាម៉ោង១៣និង១៣នាទី ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១ នេះកម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ កំពង់ដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញពលរដ្ឋខ្មែរក្មេង ចាស់ប្រុស ស្រីចំនួន១៤នាក់ ដែលកំពង់លួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃ ទើបឃុំខ្លួននាំទៅសួរចម្លើយ។
សេចក្ដីរាយការថា បន្ទាប់ពីសមត្ថកិច្ចថៃសួរចម្លើយ ពលរដ្ឋខ្មែរទាំង១៤នាក់ខាងលើ ក្នុងនោះមានប្រុស៤នាក់ ស្រី៥នាក់ ក្មេងប្រុស៣នាក់ និងក្មេងស្រីម្នាក់ ដែលចាប់ខ្លួនបាននៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ នៅពេលសមត្ថកិច្ចថៃសួរចម្លើយពួកគេឆ្លើយថា លួចចូលមកប្រទេសថៃលើកនេះ ដើម្បីទៅស៊ីឈ្នួលនៅខេត្តឆះឆឺង សៅ និងខេត្តសមុទ្រ ប្រាកាន ទើបសមត្ថកិច្ចថៃឃុំខ្លួនដើម្បីអនុវត្តតាមវិធានរបស់សុខាភិបាល មុនហ្នឹងបញ្ជូនខ្លួនដើម្បីចាត់ការតាមច្បាប់បន្ត។
បញ្ហាខាងលើនេះយើងមិនទាន់ទទួលព័ត៌មានបានពី
អគ្គកុងសុលកម្ពុជាប្រចាំបេទេសថៃបាននៅឡើយ៕
ដោយ៖ វណ្ណា