ខេត្តកណ្ដាល: ជនត្រូវចោទម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅចំណុចអធិការដ្ឋាននគរបាលស្រុកស្អាង។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ គុយ ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៤៤ដកបចខ ចុះថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១ របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទធ្វេីឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីអំឡុងខែមេសាឆ្នាំ២០២១នៅចំណុចភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
បច្ចុប្បន្នជនត្រូវចោទខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ ៖ ស្អាងជ័យ