ខេត្តបាត់ដំបង : នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង រួមដំណើរដោយលោកមេបញ្ជាការរង នាយ នាយរង ការិយាល័យ ផ្នែក អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ឈុត ចត្រាវុធ នាយរង ផ្នែកបំភ័ន្តអក្ខរៈ តំបន់ប្រតិបត្តិសឹករងបាត់ដំបង ដែលមានជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពពីរ)។
ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរលោកមេបញ្ជាការរង នាយសេនាធិការ បាននាំយកថវិកាដែលបានមកពីការជួយឧបត្ថម្ភរបស់នាយទាហាន នាយទាហានរងទៅផ្តល់ជូនចំនួន ២,០៧០,០០០រៀល ប្រគល់ជូនអ្នកជំងឺដែរជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ។
គួរបញ្ជាក់ថានេះគឺជាកាយវិកាដ៏សប្បុរស និងការយកចិត្តទុកដាក់ របស់លោកមេបញ្ជាការ មេបញ្ជាការរង ដែលលោកតែងអនុវត្តជាប់ជាប្រចាំ ហើយកន្លងមកលោកមេបញ្ជាការ មេបញ្ជាការរង បានចុះសួរសុខទុក្ខចំពោះអ្នកក្រោមឱវាទដែលមានជំងឺ តែងតែនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៅជូនអ្នកជំងឺទុកជាអំណោយ និងជួយសម្រាលបន្ទុកព្យាបាល ហើយលោកមេបញ្ជាការរង បានជូនពរដល់យោធិនដែលកំពុងសម្រាកព្យាបាលជំងឺនាពេលនេះ មានសុខភាពល្អកម្លាំងមាំមួនឱ្យឆាប់ជាសះស្បើយឡើងវិញ៕
ដោយ ស សម