សម្តេចតេជោ ហ៊ុន សែន “ខ្ញុំសូមលើកដៃសំពះអង្វរ សូមមេត្តាយោគយល់នូវការលំបាករបស់ជាតិ ត្រូវជៀសឲ្យឆ្ងាយពីការចម្លងជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន គ្រួសារនីមួយៗ និងសង្គមជាតិទាំងមូល”

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋបានរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ សម្តេចសូមលើកដៃសំពះអង្វរ និងមានប្រសាសន៍ថា, ខ្ញុំសូមអង្វរករចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ សូមមេត្តាយោគយល់ការលំបាករបស់ជាតិ ។
សម្តេច បានមានប្រសាសន៍ទៀតថា, ,ការលំបាករបស់ជាតិដែលខ្ញុំលើកដៃសំពះ អង្វរករ មិនមែនដើម្បីរូបខ្ញុំទេ ដើម្បីសេចក្តីសុខរបស់បងប្អូនផ្ទាល់តែម្តង ៣កុំ ៣ការពារ កុំធ្វើដំណើរទៅក្រៅដោយមិនពាក់ម៉ាស កុំទៅទីកន្លែងដែលមានមនុស្សច្រើន ហើយសូមអង្វរករឲ្យធ្វើការរៀបចំទទួលទេវតាតាមផ្ទះ។ សម្តេចបន្តថា, មិនមែនដើម្បីខ្ញុំទេ គឺដើម្បីបងប្អូន ព្រោះគ្មាននរណាឈឺជំនួសបងប្អូនទេ បើបងប្អូនមិនគិតនូវការហត់របស់ក្រុមគ្រូពេទ្យ គិតដល់ការនឿយហត់របស់អាជ្ញាធរ គិតដល់ការនឿយហត់របស់ក្រុមគ្រួសារ ត្រូវគិតពីខ្លួនឯង ព្រោះគ្មាននរណាឈឺជួសខ្លួនឯងនោះទេ ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨២២នាក់ (ឆ្លងសហគមន៌ : ៧១៦ និង នាំចូល: ១០៦) និងមានជាសះស្បេីយ ៤៩៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ១០៧៤៤១នាក់ និងចំនួនជាសះស្បេីយសរុប កេីន ៩៩៦២៨នាក់ និង ស្លាប់ថ្មី ២១នាក់ សរុប ស្លាប់ ២១៩៧នាក់ ។ សូមបន្តអនុវត្តន៌ : ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2382457 ស្មេីនឹង 140227 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print