ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចេញសេចក្តីជូនដំណឹងស្តីពី “ការចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅទីក្រុងអានសាន”

ចែករំលែក៖

ភ្នំពេញ ៖ បេីយោង តាមប្រភពព័ត៌មានពី ផេកហ្វេសប៊ុកផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀល ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ ២០២១នេះ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា រដ្ឋាភិបាលទីក្រុង អានសាន នៃសាធារណរដ្ឋកូរ៉េ នឹងចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដល់ជនបរទេសដែលកំពុងស្នាក់នៅហួសកាលកំណត់ (ខុសច្បាប់) ដោយពុំត្រូវការឯកសារបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែនណាមួយឡើយ។

ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅហួសកាលកំណត់ ទៅជួបមន្រ្តីសុខាភិបាលនៅតាមមជ្ឈមណ្ឌលណាមួយក៏បានដែលស្ថិតនៅក្នុងទីក្រុង អានសាន ដើម្បីធ្វើការណាត់ជួប និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កុំបីខាន។

អាស្រ័យដូចបានជម្រាបខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តទាំងអស់គ្នា៕ដោយ ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print