អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យអភិបាលក្រុងស្រុកអនុវត្តឲ្យមានប្រសិទ្ធភាពតាមខ្លឹមសារសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា,យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីង ១៩ ជាពិសេស ដើម្បីធានាការពារអាយុ ជីវិតរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជា កំពុង រៀបចំផែនការដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស ។ ក្នុងអំឡុងពេលផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ លោក អភិបាលក្រុង ស្រុកគប្បីត្រូវ :
សហការជាមួយមន្ទីរធម្មការ និងសាសនា រួមជាមួយមន្ទីរ អង្គភាពជុំវិញខេត្តចុះមូលដ្ឋាន ក្រុង ស្រុកនាំយកចង្ហាន់ និងទេយ្យទានចាំបាច់នានាប្រគេនដល់ព្រះសង្ឃនៅតាមបណ្ដា វត្តអារាមនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ណែនាំដល់មេឃុំ ចៅសង្កាត់ មេភូមិគ្រប់ភូមិ និងគណ:កម្មការអាចារ្យវត្ត ឲ្យតាមដានជាប្រចាំនៅគ្រប់វត្តអារាម មានចង្ហាន់គ្រប់គ្រាន់សម្រាប់ព្រះសង្ឃ អនុវត្តឲ្យបានត្រឹមត្រូវបំផុតតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ ជានិច្ចនូវវិធានការ * ៣កុំ និង ៣ការពារ ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អាស្រ័យហេតុនេះ សូមលោកអភិបាលជ្រាប និងសហការចាត់ចែងអនុវត្តជាមួយមន្ទីរ អង្គភាព ជុំវិញខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមលោកអភិបាលក្រុង ស្រុកទទួលនូវការរាប់អានអំពីខ្ញុំ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print