ខេត្តសៀមរាប , នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, «ផ្សារក្រមួនទី២»នៅក្នុងស្រុកបន្ទាយស្រីចាប់ផ្តើមដាក់ឱ្យដំណើរការជំនួសឱ្យផ្សារបន្ទាយស្រីដែលត្រូវបានបិទរយៈពេល២សប្តាហ៍៖ បណ្តោះអាសន្នតែមានសុវត្ថិភាពសម្រាប់សហគមន៍ លំបាកបន្តិចតែប្រសើរជាងការបិទទាំងស្រុង ដោះស្រាយបានទាំងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អ្នកភូមិ និងបានទាំងទ្រទ្រង់ជីវភាពរបស់អាជីវករមួយចំនួនផងដែរ។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានបន្តថា, អ្នកលក់ទាំងអស់សុទ្ធតែបានឆ្លងកាត់ការយកសំណាកជាមុន ពាក់ម៉ាស់ ពាក់របាំងមុខការពារត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាពពីតូបមួយទៅតូបមួយ និងមានពាក់ប័ណ្ណសម្គាល់អត្តសញ្ញាណគ្រប់ៗគ្នា ដើម្បីធានាឱ្យបានថា ផ្សារតាមបែបគន្លងថ្មីនេះមិនបង្កហានិភ័យបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពរដ្ឋនៅតែអាចបន្តបានជាធម្មតា៕
ដោយ, សិលា