សម្តេចតេជោ ហ៊ុនសែន ថ្លែងក្នុងអង្គសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បញ្ជាក់ថា, បានសន្តិភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរងនូវសម្ពាធ ធ្ងន់ធ្ងរដូចមុនដដែល

ចែករំលែក៖

ភ្នំពេញ, ពិភពលោករបស់យើង នៅតែត្រូវដោះស្រាយនូវបញ្ហាប្រឈមជាច្រើនផ្សេងទៀត ដូចជាការ ប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាម បច្ចេកវិទ្យា និងពាណិជ្ជកម្ម, ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី, អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ។ សន្តិភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរងនូវសម្ពាធ ធ្ងន់ធ្ងរដូចមុនដដែល ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាបែបនេះ ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦។

សម្តេចថ្លែងលើកឡើងថា, ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀត ការជ្រៀតជ្រែក និងការដែលកាន់តែ អាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ច ផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ ។ ផ្ទុយទៅវិញ, ជម្រើសទាំងអស់នេះ បានត្រឹមនាំមក នូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោក នាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្តាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញ ការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ ប្រសិនបើយើងអាចចាត់ទុកជាមេរៀននូវ ព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន, ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយ ខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង ។
នេះហើយជាហេតុផលមិនអាចប្រកែកបានសម្រាប់ការពង្រឹងនូវពហុភាគីនិយម និងកិច្ច សហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ, វប្បធម៌, ប្រពៃណី, របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា ។ ប្រទេសនីមួយៗមិនគួរត្រូវបាន បង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី, ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំ ផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ នោះឡើយ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print