ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន ១ ០០០គ្រួសារបន្ថែមទៀតដែលរស់នៅក្នុងតំបន់ក្រហមបានទទួលអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្ត

ចែករំលែក៖

  1. ខេត្តសៀមរាប: យោងតាមរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា, នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានចាត់ចែងផ្តល់អំណោយជាស្បៀងអាហាររបស់រដ្ឋបាលខេត្តនិងសប្បុរសជនជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ១០០០គ្រួសារបន្ថែមទៀត ដើម្បីធ្វើការទំនុកបំរុងស្បៀងអាហារប្រចាំថ្ងៃក្នុងអំឡុងពេលបិទខ្ទប់។ ជាមួយនឹងការចែកជូនអំណោយនេះ រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ទៀត ។

ការផ្តល់ជូនជាអំណោយនេះ គឺជាការគិតគូខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាបាលចុះមូលដ្ឋានខេត្តសៀមរាប និងថ្នាក់ដឹកនាំខេត្ត ដែលតែងតែសម្របសម្រួលនិងធ្វើការផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយមិនទុកបងប្អូនចោលឡើយ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ និងសូមបងប្អូនប្រជាពលរដ្ឋធ្វើការអត់ធ្មត់ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងដំណាក់កាលដ៏លំបាកនេះ។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងចូលរួមជាមួយនឹងក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិមានការរីកចម្រើនឡើងវិញ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print