ភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីក្នុងហាងយីហោបុប្ផាស្ពានដែក ហើយបានរ៉ឺយ៉ែរថយក្រោយ ដោយច្រឡំជាន់ហ្គា ក៏ជ្រុលបុកផ្ទះផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយជ្រុលទៅបុកម៉ូតូរងការខូចខាតយ៉ាងដំណំថែមទៀត តែសំណងល្អ មិនមានអ្នករងរបួស ។ ហេតុការណ៍នេះ បានកើតកើតឡើងកាលពីវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៥ នៅចំណុចមុខហាង យីហោ បុប្ផារស្ពានដែក តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តតាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1046 មកចតនៅខាងមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយបានដើរចូលទៅផឹកស៊ីនៅក្នុងហាង យីហោបុប្ផាស្ពានដែក អស់រយៈពេលជាយូរ ខណៈស្រវឹង ទើបបុរសម្នាក់នោះចេញមកវិញ ហើយបានទៅបើករថយន្ត ក្នុងបំណងថយក្រោយឡើងផ្លូវលេខ២១៧ ភ្លាមនោះ ក៏មានម៉ូតូគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ហើយរថយន្តក៏បានបើកទៅមុខបន្តិច ដោយច្រលំជាន់ហ្គ័រ ជ្រុលបុកចូលផ្ទះគេហើយរុញទៅបុកម៉ូតូនិងសំភារៈបណ្តាលឲ្យរងការខូចខាយ៉ាងដំណំ តែសំណាងល្អមិនមានរងរបួសដល់មនុស្ស ។ ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តបានធ្វើការសម្របសម្រួលដោយព្រមចេញថ្លៃខូចខាតទៅលើម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅកន្លែងកើតដោយមិនរំខាងដល់សមត្ថកិច្ច ៕ ជឹម ភារ៉ា
ចេញពីផឹកស៊ី រ៉ឺយ៉ែរថយន្តច្រឡំជាន់ហ្គាជ្រុលបុកទ្វារផ្ទះប្រជាពលរដ្ឋ និងម៉ូតូរងការខូចខាត
...