ជនជាតិថៃ១១នាក់លួចឆ្លងដែនចូលមកប្រទេសកម្ពុជាត្រូវកងកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំ កម្លាំងសហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃ លួចឆ្លងដែនចូលមកប្រទេសកម្ពុជា បានចំនួន១១នាក់ ក្នុងនោះស្រី៥នាក់ និងកង់បីចំនួន១គ្រឿង នៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានបញ្ជាក់ថាកងកម្លាំងល្បាតជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។

ជាក់ស្តែង ថៃ្ងទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ បានដឹកនាំកម្លាំងដើរល្បាតក៏ ជួបពលករថៃ បានលួចឆ្លងដែនចូលប្រទេសកម្ពុជា ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។

លោកបន្តថា អនុវត្តតាមបទបញ្ជាថ្នាក់លើកម្លាំងគ្រប់គោលដៅ បានល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងមិនឲ្យធ្វេសប្រហែសឡើយព្រោះខណៈពេលប្រទេសថៃនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print