Messi រកគ្រាប់បាល់ដំបូងជួយឲ្យ PSG ឈ្នះ Man City នៅ Champions League

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួននៅក្លិប Paris St-Germain ក្នុងការប្រកួតដ៏អស្ចារ្យ ខណៈដែលក្រុមនេះបានផ្តួលក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញានេះក្នុងលទ្ធផល ២ទល់០។

Messi ដែលបានបង្ហាញខ្លួនជាលើកទី៤របស់គាត់សម្រាប់ក្រុម PSG ចាប់តាំងពីចាកចេញពី Barcelona បានស៊ុតបាល់ពីចម្ងាយនៅតង់ទី២ធ្វើឱ្យអ្នកចាំទី Ederson របស់ក្រុម Manchester City សង្គ្រោះមិនបានឡើយ។ គ្រាប់បាល់ទី១របស់ក្រុម PSG រកបានដោយកីឡាករ IdrissaGueye នៅនាទីទី៨ ក្នុងតង់ទី១ មុនពេល Messi រកបាន១គ្រាប់ទៀតនៅនាទីទី៧៤ ក្នុងតង់ទី២។

Man City មានឱកាសជាច្រើនក្នុងការស៊ុតបញ្ចូលទី ដោយការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Raheem Sterling បុកចំរបារទី ហើយ Bernardo Silva ក៏ព្យាយាមវាយបកផងដែរ ប៉ុន្តែនៅតែមិនអាចមានសំណាងស៊ុតបាល់បញ្ចូលទីទៅលើក្រុម PSG បាន ។

៣ប្រកួតដំបូងនៃការលេងរបស់ Messi នៅ PSG ដែលត្រូវបានរំខានដោយបញ្ហារបួស និងបញ្ហាសុខភាព។ ប៉ុន្តែនេះគឺជារាត្រីដែលអ្វីៗបានផ្លាស់ប្តូរនៅពេលដែលគាត់រកបានគ្រាប់បាល់១គ្រាប់ក្នុងការប្រកួតដ៏សំខាន់មួយនេះ ដែលនេះគឺជាគ្រាប់បាល់ទី៧របស់គាត់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ៥លើកទល់នឹងក្រុមដែលដឹកនាំដោយលោក Pep Guardiola អតីតគ្រូបង្វឹកក្រុម Barcelona និងជាគ្រាប់បាល់ទី៧របស់គាត់ទល់នឹងក្រុម Man City ។

PSG ដែលបានឈ្នះរាល់ការប្រកួតនៅលីគកំពូលបារាំង Ligue 1 កំពុងឈរលេខ១បណ្តោះអាសន្ន ហើយជាក្រុមដែលឈរលេខ១ក្នុងពូល A ក្រោយពីឈ្នះក្រុម Man City នៅក្របខ័ណ្ឌ Champions League ផងដែរដែល២ប្រកួតកន្លងមកស្មើ១ និងឈ្នះ១ មាន៤ពិន្ទុ ខណៈដែលក្រុម Club Brugge ឈរលេខ២ មាន៤ពិន្ទុកដូចគ្នា ប៉ុន្តែចាញ់គ្រាប់បាល់ក្រុមPSG។ ចំណែកក្រុម Man City ឈរចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុ រីឯក្រុម RB Leipzig ឈរចំណាត់ថ្នាក់លេខ៤ មិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ ៕

    

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print