ខេត្តបន្ទាយមានជ័យៈជនជាតិថៃចំនួន ២៦នាក់ក្នុងនោះស្រីចំនួន ១២នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់មកកម្ពុជា ត្រូវកម្លាំងកងការពារព្រំដែនលេខ៥០៣ធ្វើការ សហការជាមួយកងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនបាននៅវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈកងអនុសេនាធំល្បាតទី២ សហការជាមួយកម្លាំងចម្រុះធ្វើការ ឃាត់ខ្លួនបានជនជាតិថៃ ចំនួន ២៦នាក់ ស្រី ១២នាក់ ដែលបម្រុងឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅវេលាម៉ោង ០១:៤០នាទីរំលងអាធ្រាត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់ ។
ប្រភពថាៈក្រុមការងារច្រកអូរបីជាន់បានបំពេញបែបបទនិងប្រគល់ជនជាតិថៃទាំងអស់វិលទៅកាន់ប្រទេសថៃវិញ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៩ខែឆ្នាំដដែលទៅអោយ តម្រួត ត.ឆ.ដ ថៃ កងរយលេខ១២៦ ប៉ុសិ៍៣៨ ស្ថិតក្នុងភូមិសាស្រ្ត ភូមិណងម៉ាក់មុន ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ។គួរំលឹកថាៈនៅយប់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១នេះ
ឃើញថាកម្លាំងសមត្ថកិច្ថចម្រុះតាមបន្ទាត់ព្រំដែនកម្ពុជា ថៃនៅគោលដៅខាងជើងផ្លូវជាតិលេខ៥និងខាងត្បូងផ្លូវជាតិលេខ៥បានសហការគ្នាឃាត់
ខ្លួនពលករជិត៥០នាក់ក្នុងការេតបន្តឹងដើម្បីទប់ស្កាត់ការរីករាលដាល
ជំងឺcovid19 ដែលកំពុងរាតត្បាត់៕