ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បញ្ឈប់បុគ្គលិក៥៩៣នាក់ ដែលបដិសេធមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិកបានប្រកាសថា ខ្លួនបានដោះលែងបុគ្គលិកជិត៦០០នាក់ដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។

បណ្តាញព័ត៌មាន CNN នៅថ្ងៃទី ២៩ខែកញ្ញា បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានប្រកាសឱ្យដឹងថា បុគ្គលិកមួយចំនួនដែលមិនព្រមចាក់វ៉ាក់សាំងមានប្រមាណជិត១% គឺត្រូវបានក្រុមហ៊ុនបណ្តេញចេញពីការងារ ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ក៏បានបញ្ជាក់ផងដែរថា មានបុគ្គលិករហូតដល់ជិត ២ពាន់នាក់បានដាក់លិខិតស្នើសុំមិនចាក់វ៉ាក់សាំង ដោយសារបញ្ហាសាសនា ឬបញ្ហាសុខភាព ។
អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ United Airlines លោក Scott Kirby បានបញ្ជាក់ថា លោកបានផ្ញើលិខិតទៅកាន់បុគ្គលិក ស្នើឲ្យបុគ្គលិកណាដែលមិនចាក់វ៉ាក់សាំង ត្រូវលាឈប់ពីការងារ ។ លោក Scott Kirby បានបញ្ជាក់ថា ដើម្បីសុវត្ថិភាពដល់អ្នកដំណើរនិងបុគ្គលិកផ្សេងទៀតរបស់ក្រុមហ៊ុន យើងចាំបាច់ត្រូវតែបង្ខំឲ្យបុគ្គលិកទាំងអស់ត្រូវតែចាក់វ៉ាក់សាំង ។
សកម្មភាពខាងលើកើតឡើងក្នុងពេលដែលរដ្ឋាភិបាលអាមេរិក ប្រកាសបើកការហោះហើរអន្តរជាតិជាថ្មីឡើងវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់។ ចំពោះបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ក៏ត្រូវតែចាក់វ៉ាក់សាំងផងដែរ៕ ដោយ៖ធីរីណា

...


យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Newark Liberty រដ្ឋ New Jersey សហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០១៩ ។ រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print