នៅពេលដែលសង្គ្រាមវាយប្រហារ ទៅលើក្រុមអ៊ិឡស្លាមបង្កើតរដ្ឋIS កំពុង តែធ្វើឡើងយ៉ាងសកម្ម ហើយយកឈ្នះ ដណ្ដើមបានទីតាំងជាច្រើនមកគ្រប់គ្រង។ ក្រោយទទួលជ័យជម្នៈនោះមានមនុស្ស ជាច្រើនបានដាក់សំនួរសួរថា តើរដ្ឋា ភិបាលស៊ីរីរកប្រាក់មកពីណាដើម្បីអភិ វឌ្ឃន៍ប្រទេសជាតិក្រោយសង្គ្រាមអូស បន្លាយរយៈពេលជាង៥ឆ្នាំធ្វើឱ្យខាតបង់ទឹកប្រាក់ជាង២០០ពាន់លានដុល្លារ ។
ប្រធានាធិបតីស៊ីរីបាសា អាលអា សាដ បញ្ជាក់ថា ក្រោយរំដោះបានទីក្រុង បុរាណ Palmyra កម្លាំងទាហានស៊ីរីបន្ដ វាយប្រហារដណ្ដើមយកទីតាំងជាច្រើន ផ្សេងទៀតពីក្រុមIS ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានប្រធានាធិបតីស៊ីរីបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញ ក្រោយពេលស៊ីរីមានសន្ដិសុខពេញលេញ ប៉ុន្ដែការកសាងហេដ្ឋារចនាសម្ព័ន្ធត្រូវការពេលវេលាយូរ។ លោកអាសាដ បន្ដ ទៀតថា លោកនឹងសហការជាមួយប្រទេស ចំនួន៣ដើម្បីអភិវឌ្ឍប្រទេសរបស់លោក ដោយចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍បរទេស ។
មេដឹកនាំស៊ីរីបានបញ្ជាក់ទៀតថា “បញ្ហាសេដ្ឋកិច្ចអាចដោះស្រាយបាន ភ្លាមៗពេលដែលស្ថានភាពនៅក្នុងប្រទេស ស៊ីរីមានស្ថិរភាព សន្ដិសុខ ហើយការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវការពេល វេលាយូរ។ តាមប្រសាសរបស់លោក អាលអាសាដ ស្ថានភាពនៅក្នុងប្រទេស ល្អប្រសើរនោះជនភៀសខ្លួនស៊ីរីក៏នឹងវិលត្រឡប់មកប្រទេសវិញផងដែរ ។
មូលហេតុដែលបណ្ដាលឱ្យមានការ ភៀសខ្លួនជាទ្រងទ្រាយធំមិនត្រឹមតែការវាយប្រហារភេរវកម្មនោះឡើយគឺបញ្ហាសន្ដិសុខនៅក្នុងប្រទេសជាចម្បង។ មួយ វិញទៀតការដែលប្រទេសលោកខាង លិចបានអនុម័តដាក់ទណ្ឌកម្មទៅលើស៊ីរីក៏ជាមូលហេតុជម្រុញឱ្យមានជនភៀស ខ្លួនកាន់តែច្រើនឡើងផងដែរ ។
ទូរទស្សន៍ជាតិស៊ីរីបានផ្សាយថា ទីក្រុងបុរាណប៉ាល់មៀរបានរំដោះមកវិញ ទាំងស្រុងហើយដោយកងទ័ពរដ្ឋាភិបាលស៊ីរី។ ដោយឡែកក្រុមអ្នកសង្កេតការណ៍ សិទ្ធិមនុស្សបានផ្ដល់ដំណឹងថា ការប្រយុទ្ធ នៅមិនទាន់ស្ងាត់គ្រាប់នៅឡើយទេ ដោយ សារគេនៅតែឮសូរសំឡេងបាញ់បោះ នៅភាគខាងកើត តំបន់ប៉ាល់មៀរនៅ ឡើយ។ តែយ៉ាងណាក៏ដោយក្រុមឧទ្ទាម ជីហាដអង្គការរដ្ឋអ៊ិាស្លាមបានដកថយ ចេញពីតំបន់នេះស្ទើរតែទាំងអស់ហើយ ដោយពួកគេបានរត់គេចទៅទិសខាង កើត។
ស្ថានការណ៍យោធានៅក្នុងប្រទេសស៊ីរីមានការវិវត្ដទៅមុខជាមួយនឹងការ វាយដណ្ដើមទីតាំងអង្គការរដ្ឋអ៊ិសស្លាមពី កម្លាំងរដ្ឋាភិបាលស៊ីរី។ តែទន្ទឹមគ្នានេះ ដំណោះស្រាយនយោបាយផ្ទៃក្នុងនៅបន្ដជាប់គាំងដដែល។ លោកប្រធានាធិបតី ស៊ីរីអាសាដបានបញ្ជាក់ជាថ្មីនៅថ្ងៃពុធ ទី៣០ ខែមីនា ថា លោកយល់ព្រមឱ្យមាន រដ្ឋាភិបាលរួបរួមជាតិមួយដោយមាន វត្ដមានក្រុមប្រឆាំង។ តែក្រុមប្រឆាំង បានច្រានចោលភ្លាមៗដោយបន្ដទាម ទារឱ្យលោកអាសាដចុះចេញពីតំណែង ។
ការបញ្ជាក់ជំហរជាថ្មីរបស់លោក ប្រធានាធិបតីស៊ីរីអាសាដត្រូវបានធ្វើ ឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារ ព័ត៌មានរុស្ស៊ីមួយក្នុងថ្ងៃពុធ ទី៣០ ខែ មីនា។ លោកប្រមុខរដ្ឋស៊ីរីបានបញ្ជាក់ ច្បាស់ៗនៅក្នុងបទសម្ភាសន៍នោះថា លោកយល់ព្រមឱ្យមានការបង្កើតរដ្ឋា ភិបាលរួបរួមជាតិមួយហើយក្រុមប្រឆាំង និងក្រុមអ្នកទាមទារឯករាជ្យអាចចូល រួមនៅក្នុងរដ្ឋាភិបាលឯកភាពជាតិនោះ។ ទាក់ទងនឹងការបែងចែកក្រសួងគ្នាកាន់ ត្រូវបានលោកអាសាដអះអាងថាត្រូវ លើកយកទៅជជែកនាកិច្ចចរចាក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វ៉ីស ។
សំណើរបស់លោកប្រធានាធិបតីស៊ីរីរបៀបនេះត្រូវបានក្រុមប្រឆាំងឆ្លើយបដិសេធយ៉ាងទាន់ហន់ដោយបញ្ជាក់ថា នៅ ក្រោយការបង្កើតបានរដ្ឋាភិបាលរួបរួមជាតិភ្លាមលោកអាសាដក៏ត្រូវចុះចេញពីតំណែងភ្លាមដែរសូម្បីតែអង្គុយថែមមួយម៉ោងក៏មិនអនុញ្ញាតឱ្យឡើយ។ ឃើញ ថាវិលចុះវិលឡើងបុគ្គលអាសាដនៅ តែជាឆ្អឹងទទឹងកនៅក្នុងដំណោះស្រាយ បញ្ហាស៊ីរី។ មែនទែនទៅរបបក្រុងដា ម៉ាស់ខ្លួនឯងនិងក្រុមប្រទេសដែលគាំទ្រ លោកអាសាដ រួមមានរុស្ស៊ី និងអ៊ីរ៉ង់ បានដឹងច្បាស់ណាស់ពីចំណុចខ្វែងគ្នានេះ។ ចំណែកក្រុមប្រឆាំងនិងក្រុមប្រទេស ដែលគំាទ្រក្រុមនេះក៏បានដឹងពីបញ្ហានេះដែរតែនៅបន្ដមិនបោះបង់ជំហរខ្លួនទេ។
សេតវិមានក្នុងទីក្រុងវ៉ាស៊ីតោនក៏ បានប្រតិកម្មតបនឹងការថ្លែងរបស់ លោកអាសាដដោយបញ្ជាក់ថា អាមេរិក បដិសេធទាំងស្រុងចំពោះការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយនៅស៊ីរីដែលបន្ដរក្សាលោកអាសាដឱ្យកាន់តំណែងប្រធានាធិបតី។ ដូច្នេះឃើញថា ទោះបីជារដ្ឋា ភិបាលស៊ីរីរបស់លោកអាសាដបានទទួល ជោគជ័យលើអង្គការរដ្ឋអ៊ិះស្លាមថ្មីៗនេះក៏ដោយក៏បច្ច័យមួយនេះមិនបានជះឥទ្ធិពលអ្វីធំដុំទៅលើកិច្ចចរចាក្នុងក្រុងហ្សឺ ណែវ ប្រទេសស្វ៉ីសទេ។ កិច្ចចរចាដែល នឹងត្រូវចាប់ផ្ដើមជាថ្មីនៅថ្ងៃទី១០ ខែ មេសាខាងមុខ ដែលគេមើលឃើញថា ជោគវាសនាលោកអាសាដនៅបន្ដចោទជាបញ្ហាដដែល ៕
ម៉ែវ សាធី