រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៤នាក់ ស្រី ៣០នាក់, អ្នកជាសេះស្បើយចំនួន ៣៣នាក់ ស្រី ២០នាក់ និងទទួលមរណភាពថ្មី(គ្មាន) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង, រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៦៤នាក់ ស្រី ៣០នាក់ (ដែលជាអាជីវករ, កម្មករ, កសិករ, បើកតាក់ស៊ី, រត់ម៉ូតូឌុប, ចុងភៅ, សិស្ស, បុគ្គលិកអាហារដ្ឋាន, ព្រះសង្ឃ, ដូនជី, អាចារ្យ, បុគ្គលិកធនាគារ និងមន្ត្រីរាជការ) មានរាយនាមដូចខាងក្រោម៖

អ្នកវិជ្ជមានកូវីដ- ១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូព៌ា, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង និង មណ្ឌលព្យាបាលទឹកផុស។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។

បញ្ជក់ ៖

– អ្នកវិជ្ជមានកូវីដ- ១៩ថ្មីចំនួន ៦៤នាក់ ស្រី ៣០នាក់ សរុប ៣ ៨៨៩នាក់ ស្រី ២ ៣៣៦នាក់

– ជាសះស្បើយថ្មីចំនួន ៣៣នាក់ ស្រី ២០នាក់ សរុប ៣ ០២១នាក់ ស្រី ១ ៨៨១នាក់

– ស្លាប់ថ្មី (គ្មាន) សរុបចំនួន ១០៤នាក់ ស្រី ៦២នាក់ – កំពុងសម្រាកព្យាបាលចំនួន ៧៦៤នាក់ ស្រី ៣៩៣នាក់

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print