កូរ៉េខាងជើងនឹងតភ្ជាប់ខ្សែទូរស័ព្ទទាន់ហេតុការណ៍ជាមួយកូរ៉េខាងត្បូងវិញនៅដើមខែតុលា

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបានប្រកាសនៅក្នុងកិច្ចប្រជុំសភានាថ្ងៃទី២៩ខែកញ្ញា ថា នឹងភ្ជាប់ខ្សែទូរស័ព្ទ ទាំនាក់ទំនងជាមួយកូរ៉េខាងត្បូង វិញនៅដើមខែតុលានេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភា រយៈពេលពីថ្ងៃ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានប្រកាសថា ទីក្រុងព្យុងយ៉ាងនឹងតភ្ជាប់ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ជាមួយកូរ៉េខាងត្បូងនៅដើមខែតុលា ដែលជាមួយនៃការអនុវត្ត គោលបំណងរបស់ពលរដ្ឋប្រទេសទាំងពីរ ដើម្បីឈានដល់សន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ ។
កូរ៉េខាងជើង បានកាត់ផ្តាច់ខ្សែទូរស័ព្ទទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង នៅដើមខែសីហា ក្រោយការតភ្ជាប់វិញមានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សារព័ត៌មាន ជាតិកូរ៉េខាងជើង KCNA បានផ្សាយថា លោកគីមជុងអ៊ុន បានបង្ហាញពីទស្សនៈច្បាស់លាស់មុនពេល ប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េដូចអ្វីដែល ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាស។ កូរ៉េខាងជើង ចង់ឲ្យអាមេរិក និងកូរ៉េខាងត្បូង បញ្ចប់ការចងគំនុំ ដើម្បីធានា ដល់ការគោរពគ្នាទៅវិញទៅមក និង ផ្តល់ទំនុកចិត្តនឹងគ្នា ។ លោកគីមជុងអ៊ុន បញ្ជាក់ថានេះជាបញ្ហាធំដែលយើងត្រូវតែដោះស្រាយ ដើម្បីឈានដល់កិច្ចការធំ កូរ៉េទាំងពីរត្រូវតែមានទំនាក់ទំនងល្អប្រសើរនឹងគ្នាជាមុនសិន។
ពាក់ព័ន្ធបញ្ហាអាមេរិក មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា ការគំរាមកំហែងដោយយោធា និងគោលនយោបាយ ចងគំនុំរបស់អាមេរិកនៅមិនទាន់ផ្លាស់ប្តូរនៅឡើយទេ បើទោះបីស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីចូលបៃឌិន។ រដ្ឋាភិបាលអាមរិក បានប្រកាសថាបានត្រៀមលក្ខណៈពិភាក្សា ជាមួយកូរ៉េខាងជើង ដោយមិនមានលក្ខខណ្ឌណាមួយនោះឡើយ៕ ដោយ៖ធីរីណា

...

មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។ រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print