អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ចុះពិនិត្យមើលស្ថានភាពទឹកនៅផ្នែកខាងក្រោមនៃស្រុកមង្គលបូរី ជាប់ទៅនឹងផ្ទៃទឹកទន្លេសាបតាមស្ទឹងមង្គលបូរី

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក​ បានចុះពិនិត្យមើលស្ថានភាពទឹកនៅផ្នែកខាងក្រោមនៃស្រុកមង្គលបូរី មានឃុំគយមែង ឃុំតាឡំ ជាប់ទៅនឹងផ្ទៃទឹកទន្លេសាបតាមស្ទឹងមង្គលបូរី។

លោក​អភិបាល​ខេត្ត​ បានបញ្ជាក់បន្ថែមថា​ ជាក់ស្ដែង​នៅក្នុងថ្ងៃទី៣០ ខែកញ្ញានេះ ឃើញថាស្ថានភាពទឹកផ្នែកខាងលើមានឃុំឬស្សីក្រោក ឃុំបត់ត្រង់ ស្ថានភាពទឹកមានការចាសឡើងហៀចេញពីមាត់ស្ទឹងធ្វើឲ្យលិចចូលក្រោមផ្ទះប្រជាពលរដ្ឋ លិចកំណាត់ផ្លូវមួយចំនួន ដោយឡែកនៅផ្នែកខាងក្រោមស្ថានភាព នៅមិនទាន់ពេញស្ទឹងនៅឡើយ នៅកម្ពស់ជិត ១ម៉ែត្រ ទៅ២ម៉ែត្រទៀត ។

ដូច្នេះ​ក្នុងនាមអាជ្ញាធរខេត្ត​ បានពិនិត្យដោះស្រាយជាប់ ដើម្បីបើកកាយបង្ហូរមុខទឹកឲ្យទឹកស្រុងចុះទៅផ្នែកខាងក្រោមឱ្យបានឆាប់ កាត់បន្ថយការជន់លិចដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ។

ដោយឡែក​រយៈពេល៤ថ្ងៃមកនេះ ក្នុងក្របខណ្ឌ័ទូទាំងខេត្ត អាកាសធាតុក៏មិនមានភ្លៀងធ្លាក់ ដូច្នេះស្ថានភាពទឹកផ្នែកខាងលើ មានស្រុកម៉ាឡៃ អូរជ្រៅ និងក្រុងប៉ោយប៉ែត ស្ថានភាពស្រកខ្លាំងតាមអូរព្រំដែនជាដើម៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print