ភ្នំពេញ, នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកពី : សុន្ទរកថារបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនថា,
លោក លោកស្រី និងមិត្តភក្តិទាំងអស់ជាទីមេត្រី!
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំតាំងនាម ឱ្យស្ថានទូតចិនប្រចាំកម្ពុជាសូមជូនពរដោយស្មោះដល់ជនរួមជាតិដែលកំពុងបម្រើការងារ សិក្សា និង រស់នៅក្នុងប្រទេសកម្ពុជា និងសូមថ្លែងអំណរគុណដោយស្មោះជូនចំពោះមិត្តគ្រប់មជ្ឈដ្ឋាននៃប្រទេស ទាំងពីរដែលតែងយកចិត្តទុកដាក់និងគាំទ្រមិត្តភាពរវាងចិននិងកម្ពុជា!
រំឭកអតីតកាល គណបក្សកុម្មុយនិស្តចិនបានបង្រួបបង្រួមដឹកនាំប្រជាជនចិននិងបន្តការតស៊ូ បោះជំហានឆ្ពោះទៅមុខ។ ឆ្លងកាត់ការអភិវឌ្ឍន៍និងវិវឌ្ឍន៍ជាច្រើនដងច្រើនសា ឆ្លងកាត់ការពុះពាររាល់ ឧបសគ្គនិងការទទួលបាននូវសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់ បង្កើតបានជាមាគ៌ាសង្គមនិយមដែលមាន លក្ខណៈពិសេសនៃចិនដោយជោគជ័យ។ ចិនកំពុងអភិវឌ្ឍន៍ផ្លាស់ប្ដូរមុខមាត់ថ្មី លើកកម្ពស់សមត្ថភាព ចម្រុះនៃជាតិ សម្រេចបាននូវគោលដៅ១០០ឆ្នាំទី១ បានកសាងសង្គមXiaokangគឺជាសង្គមដែល ជីវភាពរស់នៅរបស់ប្រជាជនមានកម្រិតល្អបង្ហូរយ៉ាងពេញលេញនៅក្នុងប្រទេសចិន បានដោះស្រាយ បញ្ហាក្រីក្រជាប្រវត្តិសាស្ត្រយ៉ាងដាច់ខាត កំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅរកគោលដៅ ១០០ឆ្នាំទី២ក្នុងការកសាងជាប្រទេសខ្លាំងក្លាទំនើបកម្មតាមបែបសង្គមនិយមគ្រប់ជ្រុងជ្រោយ។ មាគ៌ា អភិវឌ្ឍន៍ ការច្នៃប្រឌិត និងការទទួលបានសមិទ្ធផលផ្លែផ្កាដ៏មហិមាដែលបង្រួបបង្រួមដឹកនាំប្រជាជន ចិនដោយគណបក្សកុម្មុយនិស្តចិន នឹងត្រូវបានកត់ត្រានៅក្នុងកំណត់ហេតុអភិវឌ្ឍន៍នៃប្រជាជាតិចិននិង កំណត់ហេតុអភិវឌ្ឍន៍អរិយធម៌មនុស្សជាតិ។
ក្រឡេកមើលបច្ចុប្បន្នកាល ប្រឈមមុខជាមួយជំងឺវីរុសកូវីដ១៩ដែលផ្ទុះឡើងជាបន្ទាន់រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវការយកប្រជាជន ជាធំ និង អាយុជីវិតជាចម្បង តែងតែប្រកាន់នូវ អាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំជំរុញកិច្ចទប់ស្កាត់ជំងឺវីរុស និង ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។ ចំនួនវ៉ាក់សាំងកូវីដដែលបានចាក់នៅក្នុងប្រទេសចិនមានចំនួនសរុប ២១៧០ លាន ដូស និងមានប្រជាជនចំនួនជាង ១០០០ លាននាក់បានបញ្ចប់ការចាក់វ៉ាក់សាំងទាំងស្រុង ហើយវ៉ាក់សាំងដែលបានផ្តល់ទៅកាន់សកលលោកជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍មានចំនួន ១២៥០ លាន ដូស បានជួយកាត់បន្ថយការរីករាលដាលនៃជំងឺវីរុសមួយនេះ និង បានជួយសង្គ្រោះអាយុជីវិតយ៉ាង ច្រើន។ នៅពាក់កណ្តាលឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ចិនមានចំនួនលើស ៨២ ទីលានដុល្លារអាមេរិក មានកំណើន១២.៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ សមិទ្ធផល ផ្លែផ្កាសំខាន់ៗទទួលបានក្នុងវិស័យដូចជា យានអវកាស ការរុករកនៅសមុទ្រ និង វិស័យ Supercomputerជាដើម។ ប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកម្លាំងជំរុញច្នៃប្រឌិតអភិវឌ្ឍន៍ទទួលបានជាបន្ត បន្ទាប់ បានផ្ដល់ជាការគាំទ្រយ៉ាងខ្លាំងដល់ការសាងគំរូអភិវឌ្ឍន៍ថ្មីដែលយកដំណើរវដ្ដនៅក្នុងប្រទេស ចិនជាចម្បងនិងការជំរុញទៅវិញទៅមកនៃវដ្តទ្វេក្នុងនិងក្រៅប្រទេស។
ដើរតាមនិន្នាការពិភពលោក ប្រឈមមុខជាមួយការផ្លាស់ប្តូរនៃពិភពលោកដែលពុំធ្លាប់មានក្នុង រយៈពេលមួយរយឆ្នាំនេះ ចិនប្រកាន់ខ្ជាប់នូវសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងជោគជ័យ រួម ប្រកាន់ខ្ជាប់នូវការបោះជំហានលើមាគ៌ាអភិវឌ្ឍន៍សន្តិភាព ជំរុញកសាងទំនាក់ទំនងអន្តរជាតិ ប្រភេទថ្មី ជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ជំរុញការកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលមានគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍន៍ យកការអភិវឌ្ឍន៍ថ្មីនៃចិនផ្ដល់ជាឱកាសថ្មីសម្រាប់ពិភព លោក សហការជាមួយប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាព ផ្សព្វផ្សាយគុណតម្លៃរួមនៃ សន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាពសម្រាប់មនុស្សជាតិទាំងឡាយ បន្តប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ មិនប្រឈមមុខដាក់គ្នា បើកចំហ មិនបិទជិត ផ្តល់អត្ថប្រយោជន៍ និងជោគជ័យទៅវិញទៅមក មិនអនុវត្តគោលការណ៍ទទួលអត្ថប្រយោជន៍តែភាគីម្ខាង ប្រឆាំងនឹងលទ្ធិ ដែលប្រើអំណាចនិងនយោបាយសិទ្ធិគៀបសង្កត់ តែងឈរជាមួយប្រវត្តិសាស្ត្រដែលត្រឹមត្រូវនិងភាពរីក ចម្រើននៃមនុស្សជាតិ។
ថែរក្សាការពារចំណងមិត្តភាពដ៏ជ្រាលជ្រៅ ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាទទួលបានការលើកកម្ពស់ឥតឈប់ឈរក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ និង ការជំរុញ អភិវឌ្ឍរួម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លា ដល់កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញ ទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិនក្នុង “ដំណើរបញ្ច្រាស”
ភាគីចិនបានចាត់បញ្ចូនក្រុមអ្នកជំនាញទប់ស្កាត់ជំងឺវីរុសនិងផ្តល់វ៉ាក់សាំងមកកាន់កម្ពុជាជាអាទិភាព។ កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ត្រូវបានអនុវត្តស្ទើរតែគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា។ សកម្មភាពដ៏កក់ក្តៅ នីមួយៗត្រូវបានបង្ហាញយ៉ាងច្បាស់អំពីអត្ថន័យស្នូលនៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា កិច្ច សហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើន ទោះបីជារងផលប៉ះពាល់នៃជំងឺវីរុសក៏ដោយ។ គម្រោងសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” មានដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើមត្រូវបានជំរុញយ៉ាងរលូន។ កសិផលកម្ពុជាដែលមាន គុណភាពខ្ពស់ជាច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនឥតឈប់ឈរមានដូចជាអង្ករ ផ្លែចេក ផ្លែស្វាយជាដើម។ ប្រទេសទាំងពីរបានសម្របសម្រួលយ៉ាងស្អិតរមួតនិងគាំទ្រគ្នាទៅវិញទៅមក បង្ហាញ ពីសម្លេងយុត្តិធម៌ និង សច្ចធម៌លើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា និង ជា ចំណាប់អារម្មណ៍រួម។ ចំណងមិត្តភាពចិននិងកម្ពុជាទទួលបានផលដើមរដូវ ក្លាយជាគំរូដែលមានការ ជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ គោរពគ្នាទៅវិញទៅមក ការផ្សារភ្ជាប់គ្នារវាងបេះដូងប្រជាជន និងកិច្ចសហប្រតិបត្តិការសន្តិសុខជា ដើម។
ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយនិងមិត្តអ្នកអានកម្ពុជាដែលតែង យកចិត្តទុកដាក់និងគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា និង សូមជូនពរសិរីមង្គលបវរប្រសើរជូន ដល់អ្នកទាំងអស់គ្នា។ ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិង ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនទាំងពីរ ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និង កិច្ចកសាងសហគមន៍វាសនារួមគ្នារវាងចិន-កម្ពុជា នឹងបន្តបោះសន្ទុះទៅកាន់ដំណាក់ កាលថ្មីមួយទៀត។
សូមគោរពជូនពរ ក្សេមក្សាន្ត ចិននិងកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើន …ប្រជាជនរស់នៅដោយសុខ
សូមជូនពរ មិត្តភាពចិននិងកម្ពុជាបន្តពីមួយជំនាន់ទៅមួយជំនាន់ និង ឋិតថេរជាអមតៈ!
ដោយ, សុខ ខេមរា