ភ្នំពេញ, នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ លោក រដ្ឋមន្រី្ត ខៀវ កាញារីទ្ធ បានអញ្ជេីញទៅពិនិត្យមេីលដំណេីរការងារផ្សព្វផ្សាយ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ។
នៅក្នុងឱកាសនោះ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានជម្រាបជូនពីការងារសំខាន់ៗមួយចំនួន ដែលទូរទស្សន៍ជាតិបាននឹងកំពុងធ្វេី គម្រោងធ្វេីទៅពេលបន្តបន្ទាប់ខាងមុខទៀត រួមទាំងការងារកែលំម្អរ ជួសជុលអគារ បំពាក់បរិក្ខា សំភារៈផ្សាយថ្មីៗមួយចំនួនទៀតដេីម្បីធានា អោយការផ្សាយបានកាន់តែល្អប្រសេីរបន្ថែមទៀត។
នៅក្នុងពេលចូលទៅពិនិត្យនិងទស្សនាសកម្មភាពការថតកម្មវិធី ស្បៃរាត្រី នៅក្នុងស្ទីតយោលេខ ១ ទូរទស្សន៏ជាតិកម្ពុជា លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជួយឧបត្តម្ភ នូវថវិកា សម្រាប់កាត់ សម្លៀកបំពាក់ ក្រុមតន្រ្តីករ ទាំងអស់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមតន្រ្តីករទាំងអស់បានសំដែងនូវការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក រដ្ឋមន្រី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានគាំទ្រ ដល់សិល្បករ និងតន្រ្តីករ ដោយក្នុងនោះ បានជួយទិញ សំភារៈលេង មួយកំប្លេរ សម្រាប់វង្សតន្រ្តីសម័យ។
បន្ទាប់ពីបានពិនិត្យការងាររួមនៅក្នុងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា រួចមក លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលេីកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បន្តសហការ សាមគ្គីគ្នាបំពេញកិច្ចការងារផ្សព្វ ផ្សាយបានកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀត ជាពិសេសត្រូវបន្តការអនុវត្តន៏ នូវវិធានការសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ៕